ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping ជួបសំណេះសំណាល ជាមួយភរិយា របស់ប្រធានាធិបតី សេណេហ្កាល់

នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាល ជាមួយលោកស្រី Marie ភរិយារបស់លោកប្រធានាធិបតី សេណេហ្កាល់ នៅទីក្រុងប៉េកាំង។

លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ ចំពោះលោកស្រី Marie ដែលអមដំណើរលោកប្រធានាធិបតី Faye អញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងនៅប្រទេសចិន ។ លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិន និងសេណេហ្កាល់ មានភាពស្រដៀងគ្នា ជាច្រើននៅក្នុងវិស័យវប្បធម៌ និងប្រពៃណី និងវិស័យផ្សេងទៀត សង្ឃឹមថា ប្រជាជននៃប្រទេសយើងទាំងពីរ នឹងបន្តបង្កើនការយល់ដឹងពីគ្នានិងរឹតចំណងមិត្តភាពតាមរយៈការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។ លើសពីនេះ លោកស្រី Peng Liyuan ក៏បានបង្ហាញពីឆន្ទៈក្នុងការចែករំលែកបទពិសោធ ខាងការអប់រំ និងសុខាភិបាល របស់ស្ត្រីជាមួយលោកស្រី Marie ដើម្បីជំរុញការអភិវឌ្ឍបុព្វហេតុស្ត្រីរបស់ប្រទេសចិននិងអាហ្វ្រិក ។

ជាការឆ្លើយតប លោកស្រី Marieបានវាយតម្លៃខ្ពស់ ចំពោះលោកស្រី Peng Liyuan ដែលបានយកចិត្តទុកដាក់ ចំពោះបុព្វហេតុរបស់ស្ត្រី និងកុមារនៅក្នុងប្រទេសអាហ្រ្វិក ក្នុងរយៈពេលជាយូរកន្លងមក ក៏ដូចជាការគាំទ្រ និងជំនួយរបស់ប្រទេសចិន ក្នុងការបង្កើនសុខុមាលភាព របស់ប្រជាជនសេណេហ្កាល់ ។ លោកស្រីបានបង្ហាញពីឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យបុព្វហេតុមិត្តភាព រវាងសេណេហ្កាល់ និងចិនវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ ៕

To Top