ព័ត៌មានអន្តរជាតិ

លោក Trump ប្រតិកម្មទៅនឹង ការគាំទ្ររបស់លោក Putin សម្រាប់បេក្ខភាពលោកស្រី Harris

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនដឹងថាមានអារម្មណ៍យ៉ាងណា ចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបញ្ជាក់អំពីការគាំទ្រ និងពេញចិត្តចំពោះគូប្រជែង ប្រជាធិបតេយ្យរបស់លោក គឺលោកស្រីអនុប្រធានាធិបតី Kamala Harris ។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយ នៅមុនថ្ងៃនៅឯវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ថាទីក្រុងម៉ូស្គូចង់ឃើញលោកស្រី Harris ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅក្នុងខែវិច្ឆិកា។

លោក Putin បានប្រាប់ទស្សនិកជនថា លោកកោតសរសើរចំពោះ ការសើចចំអក របស់បេក្ខជនគណបក្សប្រជាធិបតេយ្យ ហើយថាលោកគោរពជម្រើស របស់ប្រធានាធិបតីបច្ចុប្បន្នលោក Joe Biden ដើម្បីគាំទ្រលោកស្រីជា អ្នកស្នងតំណែងរបស់គាត់។

លោក Trump បានអះអាងក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ នៅឯក្លឹបសេដ្ឋកិច្ចនៃញូវយ៉កថា៖លោក Putin គាំទ្រ លោកស្រីKamala ហើយខ្ញុំមិនដឹងថា តើខ្ញុំគួរតែហៅគាត់មក ហើយនិយាយថា អរគុណច្រើន? ខ្ញុំមិនដឹងថាត្រូវនិយាយ អ្វីច្បាស់អំពីវាទេប៉ុន្តែ ខ្ញុំមិនដឹងថាតើខ្ញុំត្រូវបានគេជេរប្រមាថ ឬគាត់កំពុងជួយខ្ញុំទៅវិញនោះទេ។

ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រតិកម្មដោយបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីគួរតែបដិសេធ មិនពិភាក្សាអំពីការបោះឆ្នោត ប្រធានាធិបតីនៅអាមេរិកនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top