ព័ត៌មានអន្តរជាតិ

ចិន និងថៃឡង់ដ៏ បង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រដែនសមុទ្រ

Xinhua

ឈៀងម៉ៃ៖ អ្នកជំនាញជាង១០០នាក់ និងអ្នកតំណាងមកពីនាយកដ្ឋានធនធានធម្មជាតិ និង សមុទ្រនៃប្រទេសចិន និងប្រទេសថៃឡង់ដ៏ បានប្រមូលផ្តុំគ្នាដើម្បីចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ ។

កិច្ចប្រជុំរយៈពេល៣ថ្ងៃ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសថៃឡង់ដ៏ លើដែនសមុទ្របានបញ្ចប់ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងកិច្ចប្រជុំ គណៈកម្មាធិការដឹកនាំ និងសិក្ខាសាលារួម គ្នាផងដែរ ។ ភាគីទាំង២ បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហា ប្រឈមទាំងនេះ ក្នុងវិស័យដែនសមុទ្រ ។

ក្នុងជំនួបនោះដែរ មេដឹកនាំគម្រោងនៃមន្ទីរពិសោធន៍រួមរបស់ប្រទេសចិន និងប្រទេសថៃឡង់ដ៏ សម្រាប់កិច្ចការអាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ពីភាគីទាំង២ បានណែនាំពីការ អភិវឌ្ឍន៍ចុងក្រោយ នៃគម្រោងសហប្រតិបត្តិការ ដែលលេចធ្លោជាងគេ ។ ក្រុមតំណាងក៏បានពិនិត្យ លើការអនុវត្តលទ្ធផលគម្រោង និងអត្ថប្រយោជន៍សង្គម ព្រមទាំងពិភាក្សាអំពីផែនការ ការងារឆ្នាំ២០២៥ទៀតផង ។

លោក Sumana Kajonwattanakul នាយកវិទ្យាស្ថាន ស្រាវជ្រាវ និង អភិវឌ្ឍន៍ធនធានសមុទ្រ និងឆ្នេរសមុទ្រ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន របស់ប្រទេសថៃឡង់ដ៏ បានមានលើក ឡើងថា លោកក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ លើវិស័យសមុទ្រ នឹងត្រូវបានពង្រីក បន្ថែមទៀត និងកាន់តែស៊ីជម្រៅ ជាមួយនឹងការ ខិតខំប្រឹងប្រែងរួមគ្នា និងប្រកបដោយគុណភាពខ្ពស់ ហើយលទ្ធផល នៃកិច្ចសហប្រតិបត្តិការ នឹងត្រូវបានបង្កើតឡើងផងដែរ ៕

To Top