បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនាការដ្ឋានសាងសង់ មូលដ្ឋានទ័ពជើងទឹកទំនើប ថ្មីមួយ ហើយបានសន្យាថានឹងអភិវឌ្ឍកងកម្លាំង ដែនសមុទ្ររបស់ប្រទេសនេះបន្ថែមទៀត។
ប្រភពនេះបានឲ្យដឹងទៀតថា លោកគីមបានបញ្ជាក់ទៀតថា ទីតាំងរោងចក្រថ្មីនេះនឹងផ្តល់ឱ្យក្រុងព្យុងយ៉ាង នូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ។
កាលពីចុងឆ្នាំមុន លោក គីម បានបញ្ជាឱ្យឧស្សាហកម្មផលិតអាវុធ និងយោធារបស់ប្រទេសកូរ៉េខាងជើង បង្កើនល្បឿននៃការរៀបចំសង្រ្គាមបន្ថែមទៀត ចំពោះមុខអ្វីដែលលោកចាត់ទុកថា ជាទង្វើមិនធ្លាប់មានពីមុនមក នៃការប្រឈមមុខដាក់គ្នាប្រឆាំងនឹង ប្រទេសដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។
ចាប់តាំងពីពេលនោះមក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបង្កើនការសាកល្បងមីស៊ីល ហើយថែមទាំងបានដាក់បង្ហាញ នូវឧបករណ៍បាញ់គ្រាប់រ៉ុក្កែតច្រើនប្រភេទ និងយន្តហោះដ្រូន kamikaze ក្នុងចំណោមអាវុធផ្សេងៗទៀតផងដែរ។
កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ ហៅកាត់ថាKCNA បានរាយការណ៍អំពីការត្រួតពិនិត្យ របស់លោកគីមទៅលើការដ្ឋាន សាងសង់កំពង់ផែមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់ សម្តីមេដឹកនាំរបស់ប្រទេសនេះថា បានលើកឡើងពីការអភិវឌ្ឍន៍នៃ កងទ័ពជើងទឹកទំនើបជាអាទិភាពបន្ទាន់មួយ ដែលវានឹងអាចផ្តល់នូវ បរិយាកាសសន្តិសុខ ក្នុងតំបន់កាន់តែល្អជាងមុនុ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
