ដើមប៉ែសមិនហាស្ដី មនុស្សនៅតែមកមើលផ្កា និង បេះផ្លែយកទៅបរិភោគ ។ ដើមឈើខ្ពស់ រាប់សិបម៉ែត្រ ក៏ព្រោះតែបានដុះលើ ដីដ៏សម្បូរជីវជាតិ ។
ការយកចិត្តទុកដាក់លើការ អប់រំ គោរពគ្រូបង្រៀន ជាទំនៀមទំលាប់ប្រពៃណី ដែលមានប្រវត្តិសាស្ត្រ រាប់ពាន់ឆ្នាំ របស់ប្រជាជាតិចិន ដែលបានបន្តពីជំនាន់បុរាណរហូតមក។ ទស្សនៈគុណតម្លៃដែលប្រកបដោយមេត្តាធម៌ សច្ចធម៌ សីលធម៌ បញ្ញាធម៌ សត្យធម៌ ទន់ភ្លន់ ស្លូតបូត ចេះគោរពគ្នា សន្សំសំចៃ និង ចេះអធ្យាស្រ័យ ត្រូវបានដក់ជាប់ក្នុងដួង ចិត្តប្រជាជនចិន ដែលបានក្លាយជាចរិយាសម្បតិ្តស្មារតី ដ៏ពិសេសរបស់ប្រជាជាតិចិន ។
តាំងពីប្រទេសចិនថ្មីបានបង្កើតឡើង បានសម្រេចបាននូវការផ្លាស់ប្ដូរ ពីប្រទេសអក្ខរកម្ម ទៅជាប្រទេសសម្បូរ ទៅដោយធនធានមនុស្ស ក្នុងនោះការអភិវឌ្ឍវិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ ។ ជាពិសេស១០ឆ្នាំជាងកន្លងមកនេះ ប្រទេសចិនបានពន្លឿនល្បឿន ធ្វើទំនើបកម្មលើវិស័យអប់រំ កំពុងកសាងប្រព័ន្ធអបរំ ប្រកបដោយគុណភាពខ្ពស់ ចិនបានកសាងប្រព័ន្ធអប់រំយ៉ាង ទ្រង់ទ្រាយធំបំផុត លើពិភពលោក។
កន្លងមក លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានយកចិត្តទុកដាក់ លើការកសាងធនធានគ្រូបង្រៀន របស់ប្រទេសចិន លោកបានសង្កត់ធ្ងន់ថា ៖
- «មនុស្សដែលបានជួបគ្រូល្អ គឺ ជាសំណាងក្នុងឆាកជីវិត សាលាដែលមានគ្រូល្អជាកិត្តិយសរបស់សាលានោះ ប្រជាជាតិដែលលេច ចេញគ្រូបង្រៀ នដ៏ល្អឆ្នើមពីមួយជំនាន់ទៅមួយជំនាន់ គឺជាក្តីសង្ឈឹមនៃប្រជាជាតិ។ »
- « គ្រូល្អគួរបង្រៀនចំណេះដឹង ចំណេះធ្វើនិងចរឹត លក្ខណៈផង ធ្វើជាគម្រូដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា ត្រូវបង្រៀនយ៉ាងប្រាកដប្រជា ទាំងការសិក្សា ការធ្វើការ និង ការធ្វើជាមនុស្ស គួរធ្វើជាអ្នកនាំផ្លូវ ដែលដឹកនាំសិស្សល្អ ឱ្យរីកចម្រើនលូតលាស់។ »
- « គ្រូបង្រៀន មានទំនួលខុសត្រូវដ៏សំខាន់ ក្នុងយុគសម័យ ពោលគឺផ្សព្វផ្សាយចំណេះដឹង ទស្សនៈគំនិត សច្ចពិត ឆ្លាក់ដួងព្រលឹងនិង កសាងនូវឆាកជីវិត។ »
- « គ្រូបង្រៀនមានគុណភាពខ្ពស់ ទើបការអប់រំមានគុណភាពខ្ពស់ ។ ធ្វើជាគ្រូល្អ ត្រូវផ្តោតសំខាន់លើការបង្រៀនការអប់រំ ប្រកាន់ខ្ជាប់នូវទឹកចិត្តស្រឡាញ់ដ៏កក់ក្តៅ ចំពោះការងារអប់រំ មិនផ្ដោតលើកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិ ត្រូវមានឧត្តមគតិ និងជំនឿមុតមាំ មានក្រមសីលធម៌ មានចំណេះដឹងជ្រៅជ្រះ ហើយមានទឹកចិត្តមេត្តា។ »
សូមបញ្ជាក់ថា បច្ចុប្បន្ន នៅប្រទេសចិន មានគ្រូបង្រៀនចំនួនលើសពី១៨ សែននាក់ ក្នុងមួយឆ្នាំៗ និស្សិតបញ្ចប់ការ សិក្សាចំនួនប្រហែល៥ម៉ឺននាក់ ធ្វើជាគ្រូបង្រៀនតាមសាលាបឋមសិក្សា និង មធ្យមសិក្សានៅទីជនបទ។ ប្រជាជនចិនហៅ គ្រូបង្រៀន យ៉ាង គោរពថា ៖ វិស្វករដួងព្រលឹង របស់មនុស្សជាតិ អ្នកបន្តវេនអរិយធម៌ អ្នកកសាងក្ដីសុបិន របស់ប្រជាជាតិ ជាដើម ។
ថ្ងៃទី១០ ខែកញ្ញាជាទិវាគ្រូបង្រៀន របស់ប្រទេសចិន ឆ្លៀតឱកាសនេះក៏សូមសម្ដែង ការគោរពចំពោះលោកគ្រូអ្នកគ្រូ គ្រប់រូបផងដែរ៕
