បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីព្យាយាម និងបញ្ចប់ជម្លោះយូរអង្វែងរវាងទីក្រុងមូស្គូ និងគៀវ គឺត្រូវការជាចាំបាច់ធ្វើឲ្យបានលឿនជាងនេះ។
មេដឹកនាំបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍ជាមួយទូរទស្សន៍ ZDF ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ លោកបានបញ្ជាក់ថា៖ខ្ញុំជឿថាពេលនេះជាពេលវេលា ដើម្បីពិភាក្សាពីរបៀបដើម្បីឈានដល់សន្តិភាពពីស្ថានភាពនៃសង្គ្រាមនេះ ពិតជាក្នុងល្បឿនលឿនជាងមុន។
ទោះបីជាមានការស្ទាក់ស្ទើរដំបូងរ បស់ខ្លួនក្នុងការផ្តល់ជំនួយយោធាយ៉ាង ខ្ជះខ្ជាយដល់អ៊ុយក្រែនដូចបណ្តាប្រទេសលោកខាងលិចជាច្រើនផ្សេងទៀតក៏ដោយ ទីក្រុងប៊ែរឡាំងបានក្លាយជាអ្នកគាំទ្រកំពូលមួយរបស់គៀវចំពេលមានជម្លោះនេះនៅឡើយ។
ប្រទេសអាល្លឺម៉ង់បានផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែនជាមួយនឹង សព្វាវុធជាច្រើនទៀតរួមទាំងរថក្រោះ ប្រយុទ្ធសំខាន់ Leopard 1 និង 2 ក៏ដូចជារថយន្តប្រយុទ្ធថ្មើរជើង Marder ផងដែរ។
គួរឲ្យដឹងដែរថាការពិភាក្សាអំពីការឈានដល់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើបានកើតឡើងនៅពេលដែលលោក Scholz បន្តតស៊ូជាមួយបញ្ហាក្នុងស្រុកជាច្រើនទៀត៕
ប្រែសម្រួល៖ស៊ុនលី
