យេរ៉ូសាឡឹម៖ កាលពីថ្ងៃអាទិត្យ អ៊ីស្រាអ៊ែល បានប្រកាសថា ខ្លួនបានបិទច្រកព្រំដែនទាំង៣របស់ខ្លួនជាមួយប្រទេសហ្ស៊កដានី បន្ទាប់ពីមានមនុស្សចំនូន៣នាក់ត្រូវបានគេរាយការណ៍មកថា បានស្លាប់នៅពេលព្រឹកនៅឯច្រកឆ្លងកាត់មួយកន្លែង ។
កាលពីព្រឹកថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងថា អ្នកបើកបរម្នាក់បានចូលទៅជិតស្ពាន Allenby ដែលជាចំណុចព្រំដែនរវាងប្រទេសហ្ស៊កដានី និងតំបន់ West Bank ដែលកាន់កាប់ដោយប្រទេសហ្ស៊កដានី ដោយអ្នកបើករថយន្តដឹកទំនិញបានចេញពីរថយន្តរបស់គាត់ ហើយបានបាញ់ប្រហារទៅលើជនជាតិអ៊ីស្រាអ៊ែលនៅច្រកឆ្លងកាត់នោះដែលបណ្តាលឲ្យស្លាប់៣នាក់នៅនឹងកន្លែងកើតហេតុ ។
ក្រុមសេវាសង្គ្រោះ Magen David Adom របស់ប្រទេសអ៊ីស្រាអ៊ែល ដំបូងឡើយបានកំណត់អត្តសញ្ញាណអ្នកទាំង៣នាក់ថា ជាឆ្មាំសន្តិសុខ ខណៈដែលសេចក្តីថ្លែងការណ៍ក្រោយដោយយោធាអ៊ីស្រាអ៊ែល បានដាក់ថា ពួកគេជាជនស៊ីវិលដែលធ្វើការនៅច្រកឆ្លងកាត់នោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា