ហាណូយ៖ ព្យុះទីហ្វុង Yagi និងការបាក់ដី និងទឹកជំនន់ជាបន្តបន្ទាប់ បានបណ្តាលឲ្យមនុស្ស ៩៨នាក់ស្លាប់ ឬបាត់ខ្លួនជាច្រើននាក់ទៀត នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម គិតត្រឹមយប់ថ្ងៃចន្ទ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមនៅព្រឹកថ្ងៃអង្គារនេះ។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ព្យុះទីហ្វុង Yagi និងបង្កឲ្យមាន គ្រោះបាក់ដី និងគ្រោះទឹកជំនន់ បានបណ្តាល ឱ្យមនុស្សចំនួន៥៩នាក់ស្លាប់ និងបាត់ខ្លួននៅក្នុង តំបន់ភាគខាងជើង នៃប្រទេសវៀតណាម ។
គ្រោះធម្មជាតិនេះ ក៏បានធ្វើឱ្យមនុស្សចំនួន ២៤៧នាក់រងរបួស ក្នុងនោះមានចំនួន ១៥៧នាក់នៅខេត្ត Quang Ninh និងចំនួន៤០នាក់នៅទីក្រុង Hai Phong ។
ខ្យល់ព្យុះបានបោកពន្លិច នាវាគ្មានមនុស្សបើកចំនួន២៥ គ្រឿង ដែលភាគច្រើនជាទូកនេសាទ ។ បង្កឲ្យខូចខាតស្រូវជាង ១១៣.០០០ហិកតា និងដំណាំផ្សេងទៀត ជាង២២.០០០ហិកតា។ ទ្រុងវារីវប្បកម្មចំនួន១.៥០០ទ្រុងបានខូចខាត ឬត្រូវបានបំផ្លាញចោល និងបានសម្លាប់ សត្វបក្សីចំនួន១៩០.០០០ ក្បាល៕
ប្រែសម្រួល ឈូក បូរ៉ា