រ៉ាហ្វា៖ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell បានថ្កោលទោសវិបត្តិហ្គាហ្សា ថា “បង្កើតឡើងដោយមនុស្ស” និងបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ដំណោះស្រាយនយោបាយក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រំដែនរ៉ាហ្វា របស់អេហ្ស៊ីបឆ្លងកាត់តំបន់ហ្គាហ្សា។
លោក Borrell បានប្រាប់អ្នកយកព័ត៌មានថា “អ្វីដែលកំពុងកើតឡើងនៅផ្នែកម្ខាងទៀតនៃជញ្ជាំងនេះមិនមែនជាវិបត្តិ ដែលបង្កើតឡើងដោយធម្មជាតិនោះទេ វាគឺជាវិបត្តិដែលបង្កើតឡើងដោយមនុស្ស” ។
លោកបានលើកឡើងថា វិបត្តិបានចាប់ផ្តើមជាមួយនឹង “ការវាយប្រហារដោយក្រុមហាម៉ាស់ កាលពីជិតមួយឆ្នាំមុន” ប៉ុន្តែបានបន្ថែមថា “ភាពភ័យរន្ធត់មួយមិនអាចបង្ហាញអំពីភាពភ័យរន្ធត់មួយផ្សេងទៀតបាននោះទេ” ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានពណ៌នាស្ថានភាពនៅតំបន់ហ្គាហ្សាថាជា “ការរំលោភសិទ្ធិមនុស្សដ៏ធំ” ដោយកត់សម្គាល់ថា មានតែរថយន្តជំនួយមួយចំនួនដែលរង់ចាំនៅព្រំដែនប៉ុណ្ណោះកំពុងចូលតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ។
លោកបានបន្តថា “ថ្ងៃនេះរថយន្តចំនួន ១៤០០ គ្រឿង កំពុងរង់ចាំថ្ងៃចូលទៅក្នុងតំបន់ហ្គាហ្សា ហើយប្រហែល ៥០ គ្រឿងនឹងចូលមកក្នុងម៉ោងរ៉ាម៉ាដាន ក្នុងមួយថ្ងៃមានចំនួន ៦០០ គ្រឿង”។
អ្នកការទូតសហភាពអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ដំណោះស្រាយនយោបាយដោយថា “ការចិញ្ចឹមនរណាម្នាក់ជាមួយអាហារពេលល្ងាចនៅយប់នេះ ហើយនឹងសម្លាប់គេនៅថ្ងៃស្អែកមិនមែនជាដំណោះស្រាយពិតប្រាកដនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា