ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ថ្លែងថា ៖ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ជាមួយអាហ្រ្វិក គួរប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងសម្រេចបាននូវសមភាព និងផ្តួចផ្តើមឱ្យប្រកាន់ អាកប្បកិរិយាជាក់ស្តែង

នៅថ្ងៃទី ១០ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មាន បានសួរសំណួរ អំពីការលើកឡើង នូវអ្វីដែលហៅថា “អន្ទាក់បំណុល” ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានឆ្លើយថា នៅពេលដែលលោករដ្ឋមន្ត្រី ការបរទេសចិន Wang Yi បានជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងប៉េកាំង លោកបានបូកសរុប នូវលក្ខណៈពិសេសមួយចំនួន នៃកិច្ចសហប្រតិបត្តិការ របស់ប្រទេសចិននិងអាហ្វ្រិកមានដូចជា ៖
ទីមួយគឺ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសអាហ្រ្វិក និងផ្តល់ជំនួយដល់ប្រទេស អាហ្រ្វិកដោយស្មោះត្រង់ ។
ទីពីរគឺ ត្រូវធ្វើការស្របតាមតម្រូវការ អភិវឌ្ឍន៍របស់អាហ្រ្វិក ផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាព អភិវឌ្ឍន៍ដោយឯករាជ្យម្ចាស់ការរបស់អាហ្វ្រិក ។
ទីបីគឺ មិនធ្វើការ ប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយ ប្រឆាំងនឹងការបង្កការប្រឈមមុខដាក់គ្នា ជាក្រុមនៅទ្វីបអាហ្វ្រិក និងប្រឆាំងនឹង ការប្រើប្រាស់ទ្វីបអាហ្រ្វិក ធ្វើជាលេស ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។

លោកស្រី Mao Ning បានលើកឡើងថា ការពិតជាក់ស្តែងគឺ ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ២៤ ឆ្នាំមក វេទិកាសហប្រតិបតិ្តការ ចិន-អាហ្វ្រិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិកនិងកែលម្អជីវភាពរស់នៅ របស់ប្រជាជនអាហ្វ្រិក ។ ពិសេសថ្នាក់ដឹកនាំ នៃប្រទេស អាហ្វ្រិកជាច្រើនរូបដូចជាលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង ជាដើមបានថ្លែង ក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលក្រុងប៉េកាំងថា ការវិនិយោគរបស់ចិន នៅទ្វីបអាហ្រ្វិក គឺជាកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ហើយមិនមែនរុញច្រាន អាហ្រ្វិកឱ្យធ្លាក់ចូលក្នុង” អន្ទាក់បំណុលរបស់ចិន”នោះទេ ៕

To Top