ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជួបមុខគ្នាជាលើកដំបូង នៅក្នុងកម្មវិធីជជែកដេញដោលគ្នា ក្នុងការប្រជែងតំណែង ប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤

xinhua

សហរដ្ឋអាមេរិក ៖ កាលពីយប់ថ្ងៃអង្គារ លោកស្រី Kamala Harris អនុប្រធានាធិបតី សហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំ បានប្រឈមដាក់មុខគ្នា ជាលើកដំបូង នៅក្នុងការជជែកដេញដោលប្រជែង តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤ នៅទីក្រុង Philadelphia ។

ការជជែកដេញដោល ដែលរៀបចំដោយទូរទស្សន៍ ABC News បានចាប់ផ្តើមនៅវេលាម៉ោង៩យប់  ម៉ោងនៅប៉ែកខាងកើតនៅថ្ងៃអង្គារ ត្រូវនឹងម៉ោង១និង០០នាទីម៉ោងសកល នៅថ្ងៃពុធ នៅមជ្ឈមណ្ឌលធម្មនុញ្ញជាតិ ។

គេឃើញលោកស្រី Harris បានចាប់ដៃ ជាមួយលោក ត្រាំ បន្ទាប់ពីពួកគេត្រូវបានណែនាំនៅលើឆាកវេទិកា ។ នៅក្នុងអំឡុងពេលជជែកដេញដោល ជាង៩០នាទី អ្នកទាំង២ បានប៉ះទង្គិចគ្នាលើបញ្ហាសំខាន់ៗ រួមមានសេដ្ឋកិច្ច ការរំលូតកូនចេញ អន្តោប្រវេសន៍ និងគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងអំពាវនាវ ដល់អ្នកបោះឆ្នោតនៅទូទាំងប្រទេស ។

គេដឹងថា ទាំងលោកស្រី Harris និងលោក ត្រាំ បានបង្ហាញអំពីផែនការពង្រឹងសេដ្ឋកិច្ច និងកាត់បន្ថយតម្លៃនៃការរស់នៅ ។ លោកស្រី Harris បានប្តេជ្ញាថា នឹងកសាង “សេដ្ឋកិច្ច”  ដោយលើកឡើងពីផែនការដើម្បីធ្វើឱ្យលំនៅដ្ឋានកាន់តែមានតម្លៃសមរម្យ និងពង្រីកឥណទានពន្ធសម្រាប់កុមារ ហើយលោក ត្រាំ បានអះអាងជាថ្មីថា លោកនឹងដាក់ពន្ធលើប្រទេសផ្សេងទៀត ហើយថែមទាំងបានរិះគន់អត្រាអតិផរណាខ្ពស់ក្រោមរដ្ឋបាលរបស់លោក បៃដិន និងលោកស្រី Harris ៕

To Top