ព័ត៌មានអន្តរជាតិ

មនុស្សរាប់លាននាក់ នៅអាស៊ីអាគ្នេយ៍ ប្រយុទ្ធនឹងទឹកជំនន់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២០០នាក់

VN Express

បរទេស៖ មនុស្សរាប់លាននាក់ នៅទូទាំងអាស៊ីអាគ្នេយ៍បានជួបការលំបាក កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងទឹកជន់លិចផ្ទះ ការដាច់ចរន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធខូចខាត បន្ទាប់ពីព្យុះទីហ្វុង Yagi បានបោកបក់ពេញតំបន់ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ២០០ នាក់។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅប្រទេសវៀតណាមដែលរងគ្រោះខ្លាំងបំផុត ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៣៣ នាក់ , នៅភាគខាងជើងប្រទេសថៃមាន ៩ នាក់បានស្លាប់ ដែលជាស្រុកមួយកំពុងរងគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុតក្នុងរយៈពេល ៨០ឆ្នាំ។

ព្យុះទីហ្វុង Yagi បានវាយលុកចូលប្រទេសវៀតណាម កាលពីចុងសប្តាហ៍ ដោយនាំមកនូវទឹកជំនន់ដ៏ធំ ដែលបានជន់លិចតំបន់ភាគខាងជើង នៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា ដែលបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ពីទន្លេ។

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយថា ព្យុះទីហ្វុងបានបំផ្លាញផ្ទះជាង ១៤០.០០០ ខ្នងនៅទូទាំងខេត្តចំនួន ២៦ ក្នុងប្រទេសវៀតណាម។

អង្គការយូនីសេហ្វបាននិយាយថា ខ្លួនបានផ្តល់ទឹកសម្រាប់ផ្ទះ មណ្ឌលសុខភាព និងសាលារៀននៅក្នុងតំបន់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ហើយនឹងបញ្ជូនការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងអនាម័យទៅឱ្យរដ្ឋាភិបាលវៀតណាម ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top