ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ អះអាងថា ខ្លួនពន្យាពេលក្នុងការបញ្ជូនយន្តហោះចម្បាំង F-16V មកដល់ទឹកដីរបស់ខ្លួន នៅបំណាច់ឆ្នាំនេះ

AFP

តៃប៉ិ៖ នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា ខ្លួនមានបំណងបញ្ជូនយន្តហោះចម្បាំង F-16V ថ្មីដំបូងគេនៅដំណាច់ឆ្នាំនេះ ដោយបានស្តីបន្ទោស ពី“ការប្រែប្រួលភ្លាមៗ” នៅក្នុងស្ថានភាពអន្តរជាតិ ចំពោះការពន្យារពេលសម្រាប់ការ នាំមកកាន់ដែនកោះរបស់ពួកគេ ។

សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ បានអនុម័តលើការលក់យន្តហោះចម្បាំង F-16 របស់ក្រុមហ៊ុន Lockheed Martin ដែលគិតជាទឹកប្រាក់ចំនួន ៨ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ដែលជាកិច្ចព្រមព្រៀងមួយដែល នឹងនាំយកយន្តហោះ F-16 របស់ដែនកោះនេះឲ្យបំប្លែង ជាយន្តហោះចម្បាំងថ្មីជាង២០០គ្រឿង ដែលជាយន្តហោះធំបំផុតនៅអាស៊ី ដើម្បីពង្រឹងការការពាររបស់ខ្លួននៅក្នុងតំបន់។ ប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្លាំងឡើងពីប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួននោះ ។

កោះតៃវ៉ាន់ បាននឹងកំពុងបំប្លែងយន្តហោះចម្បាំង F-16A/B ចំនួន១៤១គ្រឿងទៅជាប្រភេទ F-16V ហើយបានបញ្ជាទិញយន្តហោះ F-16V ថ្មីចំនួន៦៦គ្រឿង ដែលមានប្រព័ន្ធអាកាសចរណ៍ អាវុធ និងរ៉ាដាទំនើប ដើម្បីប្រឈមមុខនឹងកងទ័ពអាកាសចិន រួមទាំងយន្តហោះបំបាំងកាយ J-20 ផងដែរ ។

ប៉ុន្តែកោះតៃវ៉ាន់ បានត្អូញត្អែរពីការពន្យារពេល សម្រាប់យន្តហោះ F-16Vs ថ្មីដោយបានលើកឡើងថា បញ្ហាដែលកើតឡើងនោះ រួមមានបញ្ហាផ្នែកសហ្វវែរ ។

នៅក្នុងការកែសម្រួលថ្មីលើការចែកចាយនេះដែរ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានបញ្ជាក់ថា បជុំទី១នៃយន្តហោះចម្បាំង F-16Vs ថ្មី គឺត្រូវបានបញ្ជូនទៅនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top