បរទេស៖ មានមនុស្សចំនួន ២៣៦.៦៤៩ នាក់មកពី ៥៩.៤១៣ គ្រួសារដែលត្រូវបានជម្លៀស ដោយសារតែទឹកជំនន់ដោយព្យុះទីហ្វុង និង មានអ្នកស្លាប់ចំនួន ៣៣ នាក់ និងមនុស្សម្នាក់បានរងរបួសនៅទូទាំងប្រទេស” ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសំឡេង។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zaw Min Tun បាននិយាយថា អាជ្ញាធរបាន “បាត់បង់ការប្រាស្រ័យទាក់ទងជាមួយតំបន់មួយចំនួន” ហើយបានជំរុញឱ្យអ្នកដែលរស់នៅក្បែរច្រាំងទន្លេ ស្វែងរកទីជម្រកនៅកន្លែងផ្សេង ហើយ “ប្រុងប្រយ័ត្ន” រហូតដល់ថ្ងៃអាទិត្យ។
កាលពីព្រឹកថ្ងៃសុក្រ សេវាពន្លត់អគ្គិភ័យរបស់ប្រទេសមីយ៉ាន់ម៉ា បានផ្តល់ទិន្នន័យចំនួនអ្នកស្លាប់កើនឡើងដល់ ៣៦នាក់។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតរបាយការណ៍ដែលថា កម្មករចំណាកស្រុករាប់សិបនាក់ នៅក្នុងតំបន់រុករករ៉ែមាសនៅកណ្តាលទីក្រុង Mandalay បានបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដី។
ប្រជាជននៅផ្នែកខ្លះនៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា បាននិងកំពុងប្រយុទ្ធនឹងទឹកជំនន់ និងការរអិលបាក់ដី បន្ទាប់ពីព្យុះទីហ្វុង Yagi ដែលបានបំផ្លាញបង្កជាទឹកជំនន់ដ៏ធំសម្បើម នៅពេលព្យុះវាយប្រហារមកលើ តំបន់កាលពីចុងសប្តាហ៍មុន។
មនុស្សជាង ២,៧ លាននាក់ត្រូវបានផ្លាស់ទីលំនៅរួចហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយជម្លោះ ដែលបង្កឡើងដោយរដ្ឋប្រហារឆ្នាំ ២០២១ របស់របបយោធា ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
