ព័ត៌មានអន្តរជាតិ

សកម្មភាពពិសេស នៅប្រទេសអាល្លឺម៉ង់ ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន “សំបុត្រផ្ញើ តាមរយៈពពក ៖ រឿងរ៉ាវអំពីខ្ញុំ និងប្រទេសចិន” បានរៀបចំធ្វើ នៅក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់

ថ្ងៃទី ១៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស នៅប្រទេសអាល្លឺម៉ង់ ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន “សំបុត្រផ្ញើតាមរយៈពពក ៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” បានរៀបចំធ្វើ ដោយជោគជ័យ នៅក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ ។ សកម្មភាពលើកនេះ ផ្តួចផ្តើមរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅអាល្លឺម៉ង់ និងមជ្ឈមណ្ឌលផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការ ខាងភាសាចិន និងបរទេស របស់ក្រសួងអប់រំចិន ។

លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។ លោក Deng Hongbo ឯកអគ្គរដ្ឋទូតចិន ប្រចាំ នៅអាល្លឺម៉ង់ លោក Hu Zhiping អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការខាងភាសា ចិននិងបរទេសរបស់ក្រសួងអប់រំចិន លោក Olaf Millmann ប្រធានសហព័ន្ធ ក្រុមចម្រៀងច្រៀង ភាសាចិនBurg នៃប្រទេសអាល្លឺម៉ង់ និងលោក Felix Kurz អនុប្រធានសមាគមន៍មិត្តភាព អាល្លឺម៉ង់ និងចិន បានចូលរួមសកម្មភាព ព្រមទាំងបានថ្លែងសុន្ទរកថា ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា ខណៈពេលខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ចាប់ដំណើរការសកម្មភាព “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” នៅទូទាំងពិភពលោក សំបុត្រអំពីនិស្ស័យចិននិងបរទេស របស់មិត្តភក្តិ ចំនួនជាង១៦០០រូប ដែលមកពីប្រទេសជាង៦០ បានផ្ញើមកព្រមៗគ្នា ។ អក្សរខុសៗគ្នាបានបញ្ជូននូវមនោសញ្ចេតនាដូចគ្នា បានបង្កប់នូវក្តីប្រាថ្នា របស់ប្រជាជន នៃបណ្តាប្រទេសនានាចំពោះសន្តិភាពនិងភាពល្អបវរ ដែលបានប្រមូលផ្តុំនូវកម្លាំង យ៉ាងខ្លាំងក្លានៃចំណងមិត្តភាពសង្គមស៊ីវិល ដែលឆ្លងព្រំដែននិងពេលវេលា ៕

To Top