ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែនអះអាងថា ពិតធ្លាប់មានទំនាក់ទំនង ជាមួយនឹងខ្មាន់កាំភ្លើង ដែលប៉ុនប៉ងសម្លាប់លោក Trump ពិតមែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាមេរិក ដែលបានព្យាយាមធ្វើឃាតបេក្ខជន ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានទៅទស្សនកិច្ច នៅទីក្រុងគៀវ និងធ្វើការផ្តល់សេវាកម្ម របស់គាត់ទៅឲ្យ អ៊ុយក្រែនពិតមែន ប៉ុន្តែត្រូវបានបដិសេធ។

លោកRyan Wesley Routh អាយុ៥៨ឆ្នាំត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យបន្ទាប់ពីទីភ្នាក់ងារ សម្ងាត់អាមេរិកបានប្រទះ ឃើញគាត់ នៅឯក្លឹបវាយកូនហ្គោល អន្តរជាតិ Trump នៅ West Palm Beach រដ្ឋ Florida ។ ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គាត់ និង​សៀវភៅ​ដែល​បោះពុម្ព​ដោយ​ខ្លួន​ឯង​ បាន​អះអាង​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​យោធា​អ៊ុយក្រែន។

កាលពីថ្ងៃចន្ទ ទីបញ្ជាការកងកម្លាំងដែនដីអ៊ុយក្រែនបានបញ្ជាក់ប្រាប់ CNN ថា លោក Routh បានទាក់ទងជាមួយពួកគេ ប៉ុន្តែបានពិពណ៌នាគំនិតរបស់គាត់ថា ជាការភ័ន្តច្រឡំ ហើយបានបដិសេធថា មិនបានទទួលយកសេវាកម្ម របស់គាត់នៅពេលណាមួយឡើយ។

លោក Aleksandr Shaguri អ្នកនាំពាក្យយោធា បានប្រាប់ CNN ថា ៖ គាត់បានស្នើក្នុងការឱ្យយើង នូវចំនួនច្រើន នៃការជ្រើសរើសពីប្រទេសផ្សេងៗ គ្នាប៉ុន្តែវាច្បាស់ណាស់ សម្រាប់ពួកយើង ការផ្តល់ជូនរបស់គាត់ មិនប្រាកដនិយម ។ យើង​មិន​បាន​ឆ្លើយ​តបឡើយហើយ​ក៏​គ្មាន​អ្វី​ត្រូវ​ធ្វើនោះ​ដែរ ។ គាត់​មិន​ដែល​ជា​ផ្នែក​មួយ​ នៃ​កងកម្លាំងបរ់សយើង ហើយ​មិន​សហការ​ជាមួយ​យើង​ តាម​វិធី​ណា​មួយ​ឡើយ បានកើតឡើងនោះទេ ។

នៅរដូវក្តៅឆ្នាំ២០២២លោក Routh បានទៅបំពេញ ទស្សនកិច្ចនៅអ៊ុយក្រែន ហើយបានផ្តល់បទសម្ភាសន៍ ជាច្រើនដល់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយបង្ហាញខ្លួនគាត់ ជាអ្នកទំនាក់ទំនង ជាមួយរដ្ឋាភិបាលក្នុងទីក្រុងគៀវ និងស្វែងរកការចុះឈ្មោះយុទ្ធជន គាំទ្រអាមេរិកពីអាហ្វហ្គានីស្ថាន សម្រាប់បុព្វហេតុអ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top