ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡំាង អះអាងថា ក្រុមហ៊ុន Meta រារាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រុស្ស៊ី ចេញពីវេទិការបស់ខ្លួន គឺជារឿងដែល “ទទួលយកមិនបានឡើយ”

AFP

ម៉ូស្គូ៖លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងកាលពីថ្ងៃអង្គារថា ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Meta ដែលជាបណ្តាញទំនាក់ទំនងសង្គមយក្ស របស់សហរដ្ឋអាមេរិក ធ្វើការរារាំងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RT និង Rossiya Segodnya ចេញពីវេទិការបស់ខ្លួន គឺមិនអាចទទួលយកបាននោះទេ ។

លោក Peskov បានថ្លែងដូច្នេះថា ក្រុងម៉ូស្គូ មើលឃើញពីការសម្រេចចិត្តបែបនេះ ថា ជារឿង “អវិជ្ជមានបំផុត” ហើយបានបង្កើនការព្រួយបារម្ភ អំពីភាពជឿជាក់របស់ក្រុមហ៊ុននេះ ។

លោក Peskov បានលើកឡើងថា “ក្រុមហ៊ុន Meta បានធ្វើឱ្យខូចកិត្តិយសខ្លួនឯង ដោយធ្វើសកម្មភាពទាំងនេះ ហើយវាជាការពិតណាស់ វិធានការជ្រើសរើសបែបនេះ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី គឺមិនអាចទទួលយកបាននោះទេ” ដោយលើកឡើងទៀតថា រឿងនេះធ្វើឱ្យស្មុគស្មាញដល់ការរំពឹងទុក សម្រាប់ការធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយក្រុមហ៊ុន Meta ។

កាលពីថ្ងៃសុក្រ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងសារព័ត៌មាន RT ដោយបានអះអាងថា ច្រកចេញត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនៅក្នុង “ប្រតិបត្តិការព័ត៌មាន ឥទ្ធិពលដែលមានការលាក់កំបាំង និងលទ្ធកម្មយោធា” ។

គួររំលឹកថា កាលពីថ្ងៃទី៤ ខែកញ្ញា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញទណ្ឌកម្មប្រឆាំងនឹង និពន្ធនាយករបស់សារព័ត៌មាន RT លោកស្រី Margarita Simonyan ដែលស្ថិតនៅក្នុងចំណោម មន្ត្រីប្រព័ន្ធផ្សព្វផ្សាយជាន់ខ្ពស់រុស្ស៊ី ផ្សេងទៀតផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top