ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អនុញ្ញាតឱ្យក្រុមហ៊ុន Nippon Steel បញ្ជូនសំណើពិនិត្យការទិញក្រុមហ៊ុន US Steel ឡើងវិញ

kyodo

វ៉ាស៊ីនតោន៖ ប្រភពដែលដឹងអំពីការសម្រេចចិត្តបានឲ្យដឹងថា គណៈកម្មាធិការរបស់សហរដ្ឋអាមេរិក ដែលវាយតម្លៃថាតើគម្រោងទិញយកក្រុមហ៊ុន United States Steel Corp. ដោយក្រុមហ៊ុន Nippon Steel Corp. របស់ជប៉ុនបង្កការគំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ និងបានអនុញ្ញាតឱ្យផលិតករជប៉ុន ដាក់ពាក្យស្នើសុំការពិនិត្យឡើងវិញ។

ការសម្រេចចិត្តរបស់គណៈកម្មាការមានន័យថារដ្ឋបាលរបស់ប្រធានាធិបតីលោក បៃដិន នឹងមិនអាចរារាំងផែនការទិញយកនេះបាននោះទេ ដោយការសម្រេចចិត្តណាមួយទំនងជានឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។

វាក៏មានន័យផងដែរថា ក្រុមហ៊ុនទាំងពីរ ដែលបានប្រកាសកិច្ចព្រមព្រៀងទិញយក ១៤,១ពាន់លានដុល្លារកាលពីខែធ្នូ នឹងមានពេលវេលាបន្ថែមទៀត ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលសហរដ្ឋអាមេរិកថា ផែនការរបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុនផលិតដែកធំបំផុតទីបីរបស់ពិភពលោក តាមបរិមាណមិនបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិកនោះទេ។

ទោះបីជាមានការព្រមព្រៀងគ្នារវាងក្រុមហ៊ុនទាំងពីរ និងការគាំទ្រពីម្ចាស់ភាគហ៊ុនដ៏រឹងមាំក៏ដោយ ការរួមបញ្ចូលគ្នាដែលបានស្នើឡើងបានជួបការប្រឆាំងយ៉ាងខ្លាំងពីសហជីព United Steelworkers យ៉ាងខ្លាំង។ 

នៅក្នុងនោះទាំងលោក បៃដិន និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ក៏បានបញ្ជាក់ផងដែរថា US Steel គួរតែនៅតែជាកម្មសិទ្ធិក្នុងស្រុក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top