ប្រ៊ុចសែល ៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបង្ហាញបង្ហាញសមាសភាពគណៈកម្មាការសហភាពអឺរ៉ុបថ្មី ដែលរង់ចាំជាយូរមកហើយ សម្រាប់គណៈកម្មការអឺរ៉ុបថ្មីនៅទីក្រុង Strasbourg របស់ប្រទេសបារាំងកាលពីថ្ងៃអង្គារ បន្ទាប់ពីការចរចាជាច្រើនសប្តាហ៍ ជាមួយរដ្ឋសមាជិកជុំវិញបេក្ខជន និងផលប័ត្ររបស់ពួកគេ។
លោកស្រី von der Leyen បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “រួមគ្នា យើងបានកំណត់អាទិភាពស្នូល។ ពួកគេត្រូវបានបង្កើតឡើងជុំវិញ ភាពរុងរឿង សន្តិសុខ លទ្ធិប្រជាធិបតេយ្យ” ដោយបន្ថែមថា “គណៈកម្មាធិការទាំងមូលមានការប្តេជ្ញាចិត្ត ចំពោះការប្រកួតប្រជែង!”។
ក្នុងចំណោមមុខតំណែង ២៧ នៅក្នុងគណៈកម្មាធិការ ដែលបានស្នើឡើង ៤០ ភាគរយត្រូវបានកាន់កាប់ដោយស្ត្រី គឺជាអនុប្រធានប្រតិបត្តិចំនួន ៦ នាក់ដែលក្នុងនោះ ៤នាក់ជាស្ត្រី។
អនុប្រធានប្រតិបត្តិរួមមានលោកស្រី Teresa Ribera នៃប្រទេសអេស្ប៉ាញ,លោកស្រី Henna Virkkunen នៃប្រទេសហ្វាំងឡង់, លោកស្រី Raffaele Fitto នៃប្រទេសអ៊ីតាលី,លោកស្រី Roxana Minzatu នៃប្រទេសរ៉ូម៉ានី, លោកស្រី Stephane Sejourne នៃប្រទេសបារាំងនិងលោក Kaja Kallas នៃប្រទេសអេស្តូនី។
លោក Stephane Sejourne ត្រូវបានតែងតាំងជាអនុប្រធានប្រតិបត្តិ ដែលត្រួតពិនិត្យយុទ្ធសាស្ត្រឧស្សាហកម្ម បន្ទាប់ពី Thierry Breton ដែលជាអ្នកតែងតាំងដំបូងរបស់ប្រទេសបារាំងសម្រាប់គណៈកម្មការអឺរ៉ុបថ្មី បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ៕
ប្រែសម្រួល ឈូក បូរ៉ា