បរទេស៖ មានប្រតិកម្មចម្រុះនៅទូទាំងទីផ្សារភាគហ៊ុនអាស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការទម្លាក់អត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។
ធនាគារកណ្តាលអាមេរិក បានបន្ថយគម្លាតរបស់ខ្លួនសម្រាប់អត្រាគោលនយោបាយគោលនៅត្រឹម ៥០ចំណុចមូលដ្ឋានមកនៅចន្លោះពី ៤,៧៥ ភាគរយទៅ ៥ភាគរយ។
នៅសិង្ហបុរី សន្ទស្សន៍ Straits Times បានកើនឡើង ០,៤៧ភាគរយគិតត្រឹមម៉ោង ១០ និង ៣៩នាទីព្រឹកនេះ ។
ភាគហ៊ុន Nikkei របស់ជប៉ុន ជាមធ្យមបានកើនឡើងច្រើនជាង ២ ភាគរយ ដែលដឹកនាំដោយភាគហ៊ុន ដែលផ្តោតលើការនាំចេញ ដោយសារប្រាក់យ៉េនបានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក ទោះបីជាមានការកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកក៏ដោយ។
ភាគហ៊ុន Nikkei បានកើនឡើង ២,១ភាគរយនៅ ដល់កម្រិត ៣៧,១៣៣,៣៤ គិតត្រឹមម៉ោង ១២ ខណៈពេលដែល Topix បានកើនឡើង ១,៩ ភាគរយដល់កម្រិត ២,៦១៤,០៩។
ម្ចាស់យីហោ Uniqlo Fast Retailing បានកើនឡើង ដើម្បីផ្តល់នូវការជំរុញដ៏ធំបំផុតដល់ Nikkei ខណៈវិនិយោគិន SoftBank Group ដែលជាអ្នកចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា បានកើនឡើង ១,៤ភាគរយ។
សន្ទស្សន៍រងឧស្សាហកម្មទាំង ៣៣ របស់ផ្សារហ៊ុនតូក្យូទាំងអស់ ត្រូវបានជួញដូរកាន់តែខ្ពស់ ដែលដឹកនាំដោយសន្ទស្សន៍របស់ក្រុមហ៊ុនផលិតរថយន្តកើនឡើង ៣,៩ភាគរយ ខណៈក្រុមហ៊ុនតូយ៉ូតា ម៉ូតូ បានកើនឡើង ៤,៩ ភាគរយ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុន បានធ្លាក់ចុះ ០,៤ភាគរយនៅក្នុងការជួញដូរដំបូង ដែលត្រូវបានសម្ពាធនៅពេលដែលទីផ្សារកូរ៉េខាងត្បូង ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវិស័យផលិតបន្ទះឈីប បន្ទាប់ពីការធ្លាក់ចុះនៃកំណត់ត្រា Morgan Stanley៕
ប្រែសម្រួល ឈូក បូរ៉ា