ព័ត៌មានអន្តរជាតិ

លោក ពូទីន បន្ត​ដាក់បម្រាម​ ការ​នាំ​ចូល​ អាហារ​ របស់​លោក​ខាង​លិច​ រយៈពេល ២ឆ្នាំទៀត

AFP

ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខា លើក្រឹត្យមួយ ពង្រីកការហាមឃាត់ លើផលិតផល កសិកម្មពីបណ្តាប្រទេស លោកខាងលិច រយៈពេលពីរឆ្នាំទៀត ។

ការហ៊ុមព័ទ្ធដែល នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ គឺជាលើកទីមួយហើយ ដែលការពន្យារបានលើសពីមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ដើមឡើយត្រូវបានអនុម័តនៅខែសីហា ឆ្នាំ២០១៤ ក្នុងការសងសឹក ចំពោះការដាក់ទណ្ឌកម្ម របស់លោកខាងលិច ជុំវិញជម្លោះ រុស្ស៊ី-អ៊ុយក្រែន ការហាមឃាត់នេះប៉ះពាល់ដល់ផលិតផល ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី ន័រវេស និងកាណាដា ។  ការរឹតបន្តឹងក្រោយមកត្រូវបានពង្រីក ទៅកាន់ប្រទេស អឺរ៉ុបផ្សេងទៀត រួមទាំងអ៊ុយក្រែនផងដែរ។

មានសេចក្តីរាយការណ៍ថា លោក ពូទីន បានសរសើរ ការហាមឃាត់ការនាំចូល សម្រាប់ការជំរុញកំណើន កសិកម្មរបស់រុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top