ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ទីផ្សារទេសចរណ៍ វប្បធម៌ ដែលបញ្ចេញកម្លាំង រស់រវើកជាបន្តបន្ទាប់ បានបំពេញបន្ថែមកម្លាំង ចលករ កាន់តែច្រើន ដល់សេដ្ឋកិច្ចរបស់ចិន

“ទេសចរណ៍នៅពេលយប់ ទេសចរណ៍លំហែកាយនៅរដូវក្តៅ ទេសចរណ៍គ្រួសារ និងទេសចរណ៍ម៉ៅរថយន្ត ។ ល។ ”នៅរដូវក្តៅឆ្នាំនេះ តំបន់នានារបស់ចិន បានចាត់វិធានការ ជាច្រើន ដើម្បីជំរុញការប្រើប្រាស់ ខាងទេសចរណ៍វប្បធម៌ ដែលលេចចេញ កម្មវិធីកម្សាន្តថ្មី ឥតឈប់ឈរ ដើម្បីបំពេញតម្រូវការ ខាងទេសចរណ៍ របស់អ្នកផងទាំងពួង ដែលប្រកបដោយគុណភាពខ្ពស់ លក្ខណៈពិពិធកម្មនិង លក្ខណៈបុគ្គល ដូច្នេះ ទីផ្សារប្រើប្រាស់ខាងទេសចរណ៍ វប្បធម៌ទាំងមូលបានលេច ចេញនិន្នាការ រីកចម្រើនយ៉ាងផុលផុស ។

តាមទិន្នន័យ នៃក្រសួងវប្បធម៌ និងទេសចរណ៍ របស់ចិនឱ្យដឹងថា ក្នុងអំឡុងពេល វិស្សមកាលរដូវក្តៅ តំបន់នានា បានរៀបចំធ្វើសកម្មភាព ទេសចរណ៍វប្បធម៌ច្រើន បែបយ៉ាងដែលមានខ្លឹមសារដ៏សម្បូរបែបចំនួន ប្រហែល៣ម៉ឺន៧ពាន់លើក នៃកម្មវិធីចំនួនជាង ៤ពាន់ផ្នែក ហើយបានដាក់ចេញវិធានការ ដែលមានអំណោយផល ដល់ប្រជាជន ដូចជា ចែកចាយប័ណ្ណបញ្ចុះតម្លៃ សំបុត្រទេសចរណ៍ បញ្ចុះតម្លៃ ចំណាយច្រើនបញ្ចុះតម្លៃនិង ឈុតបញ្ចុះតម្លៃជាដើម ដែលជំរុញឱ្យកំដៅទេសចរណ៍ កើនឡើងជាបន្តបន្ទាប់ ។

តាមទិន្នន័យ នៃរដ្ឋបាលជាតិ ស្ថិតិចិន ឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំលក់រាយខាង សេវាកម្មគមនាគមន៍ បានរក្សាកំណើនពីរខ្ទង់ ។ នៅឆមាសទី មួយឆ្នាំនេះ ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិន និងចំណាយសរុប ក្នុងការធ្វើទេសចរណ៍ របស់អ្នកទេសចរក្នុងស្រុកចិន បានកើនឡើង១៤,៣ភាគរយ និង១៩ភាគរយដោយឡែកពីគ្នា ចំណូលនៃការលក់សំបុត្រនៃការសម្តែងសិល្បៈនៅទូទាំងប្រទេសចិន(មិនបូករួមទាំងការសម្តែងនៅកន្លែងកម្សាន្តសប្បាយ)បានកើនឡើង១៣,២ភាគរយ ទីផ្សារប្រើប្រាស់ខាងទេសចរណ៍ វប្បធម៌រក្សាភាពរស់រវើក ការប្រើប្រាស់ខាងសេវាកម្ម ពាក់ព័ន្ធដូចជា គមនាគមន៍ ភោជនីយដ្ឋាន និងកម្សាន្តវប្បធម៌ ជាដើមបានកើនឡើងយ៉ាងឆាប់រហ័ស ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់នានារបស់ចិនបាន ដាក់ចេញជាបន្តបន្ទាប់នូវគម្រោង សេវាកម្មសាធារណៈថ្មី ខាងវិស័យទេសចរណ៍ ដែលបានដាក់ចេញទិដ្ឋភាពថ្មី និងរូបមន្តថ្មីនៃការប្រើប្រាស់ខាងទេសចរណ៍វប្បធម៌មួយចំនួន ធ្វើឱ្យសេវាកម្មសាធារណៈខាងវិស័យទេសចរណ៍ ត្រូវគ្រប់ដណ្តប់ទាំង មូល និងមានប្រក្រតីភាព ដើម្បីផ្តល់ការគាំទ្រ យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយគុណភាពខ្ពស់ ។
នៅក្រុង Langfang ខេត្ត Hebei “ការចេញទៅធ្វើទេសចរណ៍ តាមការសម្តែង” បានក្លាយជាលេខសម្ងាត់ នៃទេសចរណ៍វប្បធម៌ ការសម្តែងឈ្មោះ “មានតែសុបិនវិមានក្រហម ទីក្រុងល្ខោន”បានប្រើប្រាស់ គំនិតគូរប្លង់ ដែលដើរផងផ្លាស់ទិដ្ឋភាពផង ដោយបង្ហាញពីលំហល្ខោនដូចសុបិន ក៏ដូចជានាំឱ្យអ្នកទេសចរហាក់ ដូចជាស្ថិតក្នុងសៀវភៅបុរាណ ដ៏ល្បីឈ្មោះ 《សុបិនវិមានក្រហម》 ។ នៅក្រុង Datong ខេត្ត Shanxi ទិដ្ឋភាពទំនើបដូចជាផ្សាររាត្រី ការសម្តែងតន្ត្រី តាមវិថី និងពិព័រណ៍ចង្កៀងគោម ជាដើមនិងសំណង់បុរាណ បានផ្សារភ្ជាប់ជាមួយ គ្នាយ៉ាងស៊ីសង្វាក់គ្នា ។ នៅក្រុង Anyang ខេត្ត Henan សារមន្ទីរ Yinxu ថ្មីដែលមានរូបរាងគ្រឿង សំរឹទ្ធបួនជ្រុងនិងទីសំណល់ចាស់ព្រះរាជវាំងនិងព្រះវិហារ Yinxu នៅទល់មុខគ្នា ដោយរំលងទន្លេមួយប៉ុណ្ណោះ ដែលរួមគ្នាបកស្រាយ នូវរឿង រ៉ាវក្នុងរជ្ជកាល Yin និង Shang កាលពី៣ពាន់ឆ្នាំមុន ហើយសកម្មភាព ដូចទីផ្សារផលិត ផលវប្បធម៌ ទាយអក្សរលើឆ្អឹងអណ្តើក និងការដង្ហែក្បួនដោយរទេះសេះ ជាដើមបាននាំមកនូវការដក បទពិសោធន៍ទស្សនាស៊ីជម្រៅ ដល់អ្នកទេសចរ ។ល។
ក្រោមការជំរុញ នៃគោលនយោបាយ អនុគ្រោះមួយចំនួន និង ការកែលំអសំណង់ពាក់ព័ន្ធ មានអ្នកទេសចរបរទេស កាន់តែច្រើនឡើង បានជ្រើសរើស “China Travel” ដោយស្រែកថា “ចិនដែលទំនើបណាស់” ។ល។ វិស្សមកាលរដូវក្តៅឆ្នាំនេះជាវិស្សមកាលរដូវក្តៅដែលទីផ្សារទេសចរណ៍មានកម្តៅខ្ពស់បំផុតចាប់ពីឆ្នាំ២០១៩មក តំបន់នានាមានភាព កក់ក្តៅខ្លាំងណាស់ ក្នុងការចេញទៅធ្វើទេសចរណ៍ ទីផ្សារទេសចរណ៍ វប្បធម៌បន្ត ដំណើរការក្នុង កម្រិតខ្ពស់ មិនថាចំនួនអ្នកធ្វើទេសចរណ៍ ឬក៏ការប្រើប្រាស់ ខាងទេសចរណ៍ សុទ្ធតែឡើងដល់ កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ ដែលបានឆ្លុះបញ្ចាំងពីកម្លាំង រស់រវើកដ៏ខ្លាំងក្លា នៃសេដ្ឋកិច្ចថ្ងៃ ឈប់សម្រាករបស់ចិន ។
ទន្ទឹមនឹងទេសចរណ៍ និងវិស័យកាន់តែច្រើន ទទួលការអភិវឌ្ឍ ដោយរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅ មុខរបរថ្មី រូបមន្តថ្មីនិងទិដ្ឋភាពថ្មី អំពី“ទេសចរណ៍+” និង“+ទេសចរណ៍” មានខ្លឹមសារកាន់ តែសម្បូរបែប ដែលនាំមកនូវជម្រើសថ្មី កាន់តែច្រើនដល់ការ ធ្វើទេសចរណ៍ របស់អ្នកផងទាំងពួង ។ មុខរបរកាន់តែច្រើនឡើងៗ កំពុងបង្កើតទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយទេសចរណ៍វប្បធម៌ ដើម្បីជំរុញ ឱ្យទីផ្សារប្រើប្រាស់ត្រូវ ពង្រីកជាបន្តបន្ទាប់ ។

បច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់ ខាងសេវាកម្មដូចជាទេសចរណ៍វប្បធម៌ចិន ជាដើមបាន រក្សាភាពរស់រវើក ការលក់ដូរក្នុងទីផ្សារត្រូវបាន លើកកម្ពស់គុណភាព និងលំដាប់ថ្នាក់ ជាបន្តបន្ទាប់ ។ ទន្ទឹមនឹងការអនុវត្តវិធានការ ច្នៃប្រឌិតថ្មី កាន់តែច្រើននិងការធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ចូលរវាង ទេសចរណ៍និងវប្បធម៌ ទីផ្សារទេសចរណ៍វប្បធម៌មុខ ជានឹងបំផុស ឡើងនូវភាពរស់រវើកកាន់ តែផុលផុសជាមិនខាន ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី កាន់តែច្រើនសម្រាប់ឱ្យសេដ្ឋកិច្ចចិន ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ៕

To Top