ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការវិនិយោគ នៅប្រទេសចិន គឺជាការរីកចម្រើន ដោយស៊ីសង្វាក់គ្នា ជាមួយកម្លាំង ផលិតកម្ម គុណភាពថ្មី របស់ចិន

ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ពិព័រណ៍ចិន អន្តរជាតិ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៤ បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន ។ ពិព័រណ៍លើកនេះ ជាពិព័រណ៍អន្តរជាតិ ដែលចាត់ទុកការ វិនិយោគជាប្រធានបទ ដែលចិន បានរៀបចំ ធ្វើជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំពេញ អង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ ពិព័រណ៍លើកនេះ បានក្លាយជាបង្អួចដ៏សំខាន់ សម្រាប់ឱ្យទុនបរទេស ឈ្វេងយល់ពីប្រទេសចិន និងស្វែងរកឱកាស ។ តំណាង នៃសហគ្រាសអន្តរជាតិ បាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចខកខានបានទេ ដូច្នេះ “ការវិនិយោគនៅប្រទេសចិន ”បានក្លាយជាពាក្យពេញ និយមនៃពិព័រណ៍លើកនេះ ។

ទីផ្សារដ៏ធំធេងរបស់ចិន ជាកាលានុវត្តភាពធំ នៃពិភពលោកជាប់រហូតមក ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងចិនអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី ដោយពេញទំហឹង ទីផ្សារដ៏ធំនេះបានរំលេចចេញនូវលក្ខណៈពិសេសថ្មីមួយចំនួន ។ ឧទាហរណ៍ដូចជា នៅផ្នែកផលិតកម្ម ឧស្ម័នឧស្សាហកម្មត្រូវគេហៅថា ជា“តំណក់ឈាម”នៃឧស្សាហកម្មទំនើប ។ នៅផ្នែកប្រើប្រាស់ គំនិតប្រើប្រាស់របស់ចិនបន្តវិវឌ្ឍ ទៅតាមយុគសម័យ ដែលជំរុញតម្រូវការនៃផលិតផល និងសេវាកម្មប្រកប ដោយគុណភាពខ្ពស់ ។ វិនិយោគិនបរទេសជាច្រើន បានយល់ឃើញថា ការវិនិយោគនៅប្រទេសចិន ក៏ជាការរីកចម្រើនដោយ ស៊ីសង្វាក់គ្នាជាមួយកម្លាំង ផលិតកម្មគុណភាពថ្មី របស់ចិនផងដែរ ។
ព្រមពេលជាមួយគ្នានេះ ភាពធន់ដ៏ខ្លាំងក្លា នៃខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ របស់ចិនបានផ្តល់ការធានា យ៉ាងខ្លាំង ដល់ការធ្វើអាជីវកម្មនៅប្រទេសចិន របស់ទុនបរទេស ។ វិនិយោគិនជាច្រើនបានថ្លែងថា ឧស្សាហកម្មចិន មានប្រព័ន្ធ ដ៏ល្អពេញលេញ និងប្រសិទ្ធផលថ្លៃដើមខ្ពស់ ថែមទាំងមានបច្ចេកទេស ផលិតកម្ម វៃឆ្លាតដ៏ជឿនលឿន និងធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ដែលអាចជួយពួកគេលើក កម្ពស់សមត្ថភាពផលិតកម្ម ។ ដូច្នេះ ពួកគេរំពឹងពង្រីកផលិតភាពនៅប្រទេសចិន ហើយនាំចេញ ទៅកាន់ពិភពលោក ។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ទន្ទឹមនឹងការច្នៃប្រឌិតថ្មី ក្លាយជាកម្លាំងជំរុញដ៏ សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ចិន សហគ្រាសបរទេសកាន់តែច្រើនឡើងៗ បានចាត់ទុកប្រទេសចិនជា “កន្លែងប្រភពនៃការច្នៃប្រឌិត” ។ ក្រោមការទាក់ទាញនៃ “កម្លាំងច្នៃប្រឌិតថ្មី”របស់ចិន សហគ្រាសបរទេសជាច្រើន បាននាំគ្នាទៅបង្កើតមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវឬច្នៃប្រឌិតថ្មី នៅប្រទេសចិន ។
ក្រោមការជំរុញនៃភាពកក់ក្តៅ ខាងការវិនិយោគបែបនេះ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ចំនួនសហគ្រាសថ្មី ដែលវិនិយោគដោយពាណិជ្ជករបរទេស នៅប្រទេសចិនបានកើនឡើង១១,៤ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ បើមើលពីស្ថានភាពធ្វើអាជីវកម្ម ទំហំសរុបនៃប្រាក់ចំណេញ របស់សហគ្រាសទុន បរទេសដែលមានទ្រង់ទ្រាយមធ្យម និងធំនៅឆមាសទីមួយឆ្នាំនេះបានកើនឡើង១១ភាគរយ ។

ការធ្វើអាជីវកម្មនៅប្រទេសចិន ទទួលបានផលចំណេញដ៏ក្រាស់ក្រែល នេះជាមូលហេតុសំខាន់មួយទៀ តដែលបណ្តាលឱ្យពាណិជ្ជករបរទេស ពង្រីកការវិនិយោគនៅប្រទេសចិន ។ ក្នុងអំឡុងពេលពិព័រណ៍ចិនអន្តរជាតិ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកនេះ 《របាយការណ៍ ស្តីពីការវិនិយោគទៅវិញ ទៅមករបស់ចិននៅឆ្នាំ២០២៤》 ដែលចេញផ្សាយ ដោយវេទិកាពាក់ព័ន្ធបានបង្ហាញថា នៅឆ្នាំ២០២៣ ចិនបន្តកាន់ឋានៈជាប្រទេស មានលំហូរចូលទុន បរទេស ធំលំដាប់ទីពីរលើពិភពលោក ដែលនៅតែជាកន្លែងដ៏ពេញនិយមសម្រាប់ការវិនិយោគសកល ។

ចិនជាតំណភ្ជាប់នូវ កិច្ចសហប្រតិបត្តិការ និងការបើកទូលាយមួយ ហើយក៏ផ្តល់ទីខ្ពស់មួយ សម្រាប់សហគ្រាស ពហុជាតិដើរឆ្ពោះ ទៅកាន់ពិភពលោកផងដែរ ។ ឈរជើងនៅប្រទេសចិន សំដៅទៅរកពិភពលោក រឿងរ៉ាវអំពីទុនបរទេសធ្វើអាជីវកម្ម យ៉ាងស៊ីជម្រៅនៅប្រទេសចិន កំពុងកើតឡើងតាមទម្រង់គ្រប់បែបយ៉ាង ហើយរឿងរ៉ាវស្តីពីប្រទេសនានា ចែករំលែក ភាគលាភនៃការអភិវឌ្ឍ របស់ចិននៅតែបន្តទៅទៀតដែរ ៕

To Top