បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំងលោក Michel Barnier អាចសម្រេចចិត្តក្នុងការចុះចេញពីតំណែង ប្រសិនបើគាត់មិនអាចបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមសមាជិក ជាឧបនាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍។
ទើបតែបានរយៈពេល ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីត្រូវបានតែងតាំងដោយប្រធានាធិបតី Emmanuel Macron មកទល់ពេលនេះលោក Barnier បានបរាជ័យក្នុងការបង្កើតរដ្ឋបាលថ្មី ដែលអាចបំពេញតាមអាទិភាព ដែលមានជម្លោះនៃសភាជាន់ទាបដែលបែងចែក និងដោះស្រាយបញ្ហាឱនភាពថវិកា របស់ប្រទេសបារាំងកាន់តែទូលំទូលាយ។
លោក Macron បានជ្រើសរើសលោក Barnier ដែលជាអ្នកអភិរក្សនិយមអាយុ ៧៣ឆ្នាំ និងជាអតីតអ្នកចរចា Brexit ដើម្បីដឹកនាំរដ្ឋាភិបាលបន្ទាប់ពី ភាពចលាចលនយោបាយរយៈពេលពីរខែ បន្ទាប់ពីការបោះឆ្នោតភ្លាមៗ នៅក្នុងខែមិថុនា និងខែកក្កដា ដែលឃើញថាគ្មានគណបក្សណាឈ្នះ សំឡេងភាគច្រើនទាំងស្រុងនៅក្នុងសភាឡើយ។
បក្សរណសិរ្សនិយមនិយមថ្មី (NPF) ឆ្វេងនិយមរបស់បារាំងនៅទីបំផុត បានទទួលអាសនៈច្រើនបំផុតក្នុងការបោះឆ្នោត ប៉ុន្តែមិនអាចធានាបាន គ្រប់គ្រាន់ក្នុងការគ្រប់គ្រង។
គួរឲ្យដឹងដែរថាមុននេះលោកប្រធានាធិបតីបារាំង Macron បានរារាំងការតែងតាំងនាយករដ្ឋមន្ត្រី ដែលត្រូវបានជ្រើសរើសរបស់ បក្សNPF គឺលោកស្រី Lucie Castets ដោយលើកហេតុផលថានាងនឹង គំរាមកំហែងដល់ស្ថិរភាពស្ថាប័ន ៕
ប្រែសម្រួល៖ ស៊ុន លី