ព័ត៌មានអន្តរជាតិ

ភ្នំWuyi មិនត្រឹមតែផ្តល់កំណើត ដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាល ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅមជ្ឈមណ្ឌលគ្រប់គ្រងឆ្លាតវៃនៃឧទ្យានជាតិ Wuyishanនៅទីក្រុង Nanping ខេត្តFujian លោកXi Jinping ប្រធានរដ្ឋចិន បានឈប់នៅពីមុខរូបថតនេះ ហើយបានរំលឹកថា “ដើមឈើនេះត្រូវបានប្រមូលផល ប្រហែល៤ខាំក្នុងមួយឆ្នាំ ដាក់ក្នុងផើងស្ពាន់តូចមួយ ចាត់ទុកជាកំណប់ទ្រព្យ ។

ក្នុងនាមជា “ស្រុកកំណើតសិល្បៈតែ” តែមួយគត់នៅក្នុងប្រទេសចិន ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកផងដែរ។

ក្នុងអំឡុងពេល១៧ឆ្នាំកន្លះ ដែលធ្វើការនៅខេត្តFujian លោកXi Jinping បានកសាង” ចំណងនិស្ស័យតែ”យ៉ាងជ្រាលជ្រៅ ជាមួយភ្នំWuyi ។ លោកបានចាត់ទុកឧស្សាហកម្ម តែជាឧស្សាហកម្មមួយ ក្នុងចំណោមឧស្សាហកម្មមានឧត្តមភាព ទាំង៧ធំៗដែលត្រូវបានអភិវឌ្ឍដោយយកចិត្តទុកដាក់ និងបានផ្តួចផ្តើម រៀបចំនិងជំរុញ ដោយផ្ទាល់នូវប្រព័ន្ធបុគ្គលិក ពិសេសខាងបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យបុគ្គលិកពិសេស ផ្នែកបច្ចេកវិទ្យា ជួយកសិករដាំតែដ៏ល្អ ។
ក្រោមការណែនាំ របស់បុគ្គលិកពិសេស ផ្នែកបច្ចេកវិទ្យា សួនតែក្នុងស្រុកបានអនុវត្តការដាំដុះ តាមបែបអេកូឡូស៊ី ដែលមិនត្រឹមតែធ្វើឱ្យប្រសើរឡើង នូវគុណភាពតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងសមត្ថភាព កសិករតែក្នុងការបង្កើនប្រាក់ចំណូល និងមានជីវភាពធូរធារផងដែរ ។

ភ្នំ Wuyi គឺជាកន្លែងកំណើតនៃតែអ៊ូឡុងនិងតែក្រហមនៅលើពិភពលោក ហើយឃុំXingcun ត្រូវបានគេស្គាល់ថាជា “ទីក្រុងតែយានឆាលេខ១នៅ Wuyi”។
នៅពាក់កណ្តាលនិទាឃរដូវឆ្នាំ២០២១ លោកXi Jinping បានចុះត្រួតពិនិត្យការងារនៅខេត្តFujian ទីតាំងដំបូងរបស់លោកគឺភ្នំWuyi។នៅថ្ងៃទី២២ ខែមីនា លោកXiJ inpingបានទៅទស្សនាសួនតែអេកូឡូស៊ីYanzichao ឃុំ Xingcun ដើម្បីពិនិត្យមើលស្ថានភាពលូតលាស់ នៃតែនិទាឃរដូវ ឈ្វេងយល់ពីការអភិវឌ្ឍ នៃឧស្សាហកម្មតែក្នុងតំបន់ និងបានផ្លាស់ប្តូរយ៉ាងស្និទ្ធស្នាលជាមួយបុគ្គលិកពិសេសផ្នែកបច្ចេកវិទ្យា និងកសិករដាំតែ។
ទទួលផលប្រយោជន៍ ពីប្រព័ន្ធច្បាប់បុគ្គលិកពិសេស ខាងបច្ចេកវិទ្យា ដែលត្រូវបានជម្រុញ ដោយអគ្គលេខាធិកានៅពេល ដែលលោកកំពុងធ្វើការ នៅខេត្តFujian សួនតែនេះបានបង្កើតជាគំរូដាំ “ជីសរីរាង្គ+ជីធម្មជាតិ” ដែលបានបង្កើនទិន្នផលតែក្នុងមួយម៉ែត និងទិន្នផលនៃតែដែលមានគុណភាពខ្ពស់ ហើយផ្តល់ដំណោះស្រាយ ដែលអាចផ្សព្វផ្សាយបាននិងអាចចម្លង បានសម្រាប់ការដាំដុះបែបអេកូឡូស៊ី នៅក្នុងខេត្តFujian ។

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់បុគ្គលិក ពិសេសខាងបច្ចេកវិទ្យា កសិករដាំតែកាន់តែច្រើន កំពុងចាប់ផ្តើមសាកល្បងគំរូដាំដុះបែបអេកូឡូស៊ីថ្មី។ ឧស្សាហកម្មតែក៏បានក្លាយ ជាឧស្សាហកម្មពិសេស ឧស្សាហកម្មសសរស្តម្ភ និងឧស្សាហកម្មដែលអាចបង្កើន ប្រាក់ចំណូលដល់ប្រជាជន របស់ក្រុងWuyishanផងដែរ ។

ទិន្នន័យបានបង្ហាញថា ជាងពាក់កណ្តាលប្រជាជន នៅទីក្រុងWuyishanបានចូលរួមក្នុងឧស្សាហកម្មតែ មានអង្គភាពអាជីវកម្ម តែដែលបានចុះបញ្ជីច្រើន ជាង ២.១១ម៉ឺននៅក្នុងទីក្រុង តម្លៃទិន្នផលនៃខ្សែសង្វាក់ឧស្សាហកម្មតែទាំងមូល គឺដល់១៣៥០០លានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២៣ ៥០% នៃប្រាក់ចំណូល ក្នុងមនុស្សម្នាក់របស់កសិករ បានមកពីតែ ។
ស្លឹកតែមួយបង្កើតទ្រព្យ ដល់ប្រជាជនមួយកន្លែង ។ ដូចលោកXi Jinpingបាននិយាយថា “ភ្នំWuyi”គឺជាកន្លែង នៃរតនសម្បត្តិធម្មជាតិ ប្រវត្តិសាស្ត្រដ៏យូរលង់ នៃវប្បធម៌តែ អាកាសធាតុសមស្រប គុណសម្បត្តិជាក់ស្តែងនៅក្នុងធនធាន តែនិងការគាំទ្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បង្កើតបានជា ឧស្សាហកម្មតែដ៏រស់រវើក” ៕

To Top