វ៉ាស៊ីនតោន ៖ កាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ បានច្រានចោលការជជែក ដេញដោលគ្នា ជាលើកទី២ប្រឆាំង នឹងលោកស្រី Kamala Harris នៅមុនពេលការបោះឆ្នោត ថ្ងៃទី៥ ខែវិច្ឆិកា ដោយបានលើកឡើងថា វាយឺតពេល ហើយ ជាមួយនឹងការបោះឆ្នោត នៅមុនកាលកំណត់ នៅក្នុងរដ្ឋមួយចំនួននោះ ។
នៅព្រឹកថ្ងៃដដែលនោះ យុទ្ធនាការ របស់លោកស្រី Harris បានលើកឡើងថា លោកស្រីបានទទួល យកការអញ្ជើញ ពីទូរទស្សន៍ CNN ដើម្បីចូលរួមក្នុងការជជែកដេញ ដោលគ្នានៅថ្ងៃទី២៣ ខែតុលា ។ វានឹងក្លាយជាការជជែកដេញ ដោលលើកទី២ របស់បេក្ខជន បន្ទាប់ពីការជួបប្រជុំគ្នា កាលពីថ្ងៃទី១០ ខែកញ្ញា ដែលនិស្សិតភាគច្រើនបាននិយាយថា លោកស្រីបានឈ្នះ ។
ប្រធានយុទ្ធនាការរបស់លោកស្រី Jen O’Malley Dillon បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពលរដ្ឋអាមេរិកាំង សមនឹងទទួលបានឱកាសមួយផ្សេងទៀតដើម្បីមើលឃើញអនុប្រធានាធិបតី លោកស្រី Kamala Harris និងលោក ដូណាល់ ត្រាំ ជជែកពិភាក្សាគ្នា នៅមុនពេលពួកគេបោះឆ្នោត” ។
លោកស្រី Harris បានបង្ហោះនៅលើបណ្តាញសង្គម X ថា “ខ្ញុំសង្ឃឹមថា (ត្រាំ) នឹងចូលរួមជាមួយខ្ញុំ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា