ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្ត អាមេរិកប្រមានថា កំពស់ទឹកសមុទ្រ អាចកើនឡើងខ្លាំង ខុសពីការរំពឹងទុកនាឆ្នាំ២១០០

អាមេរិក ៖ នាថ្ងៃកាន់អំណាចចុងក្រោយ របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិ អាមេរិបានធ្វើការប្រមានថា កម្ពស់ទឹកសមុទ្រ កាន់តែកើនឡើង ជាងមុនជាបន្តបន្ទាប់ពខ្លាំង ជាការរំពឹងទុក របស់ក្រុមអ្នកវិទ្យាសាស្រ្ត កាលពីលើកមុនៗ ដោយសារតែការរលាយផ្ទាំងទឹកកក នៃតំបន់ប៉ូលទាំងពីរ ដ៏ឆាប់រហ័សគួរឲ្យកត់សំគាល់។

នេះបើយោងតាមប្រភពព័ត៌មាន សឹង្ហបុរី Channel News Asia ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

ក្រុមជំនាញការនៃ មន្ទីរអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) បានធ្វើការកំណត់របាកំពស់ទឹកសមុទ្រថា នឹងអាចកើនឡើងរហូតដល់២.៥ ម៉ែត្រ នៅក្នុងឆ្នាំ២១០០ ដោយវាអាចមានកំពស់ខ្ពស់ជាងកំពស់ទឹកសមុទ្រកាលពីឆ្នាំ២០១២ រហូតដល់កន្លះម៉ែត្រ។

ដោយឡែក សេចក្តីរាយការណ៍របស់ក្រុមជំនាញការនៃមន្ទីរអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) បានបង្ហាញឲ្យឃើញថា បចុប្បន្នផ្ទាំងទឹកកកមួយភាគធំ នៃតំបន់ហ្គ្រីនលេន និង តំបន់អង់តាក់ទិចបានរលាយបាត់អស់ ហើយវានៅតែបន្តរលាយ ជាបន្តបន្ទាប់ទៀតក្នុងកំរិតដ៏ឆាប់រហ័សមួយ ដែលនេះគឺជាមូលហេតុចំបង ដែលបណ្តាលឲ្យកំពស់ទឹកសមុទ្រកើនឡើងខ្លាំងជាងការរំពឹងទុក។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត របស់ភ្នាក់ងារអវកាសណាសា ក៏បានធ្វើការប្រមានដែរថា ការកើនឡើង នៃកំពស់ទឹកសមុទ្រ ដ៏ខ្លាំងក្លានេះច្បាស់ជាកើតឡើង មិនអាចជៀសផុតបានទេ ខណៈដែរកម្តៅរបស់ភពផែនដី កាន់តែកើនឡើងបន្តិចម្តងៗ ដោយសារចំហេះហ្វូស៊ីល ចំហេះប្រេង និងឧស្ម័នផ្សេងៗ នៅក្នុងស្រទាប់បរិយាកាស ។
ដោយ​៖​ ហង្ស សុបញ្ញា

To Top