ព័ត៌មានអន្តរជាតិ

លោក Zelensky ចោទថា សារព័ត៌មាន របស់សហរដ្ឋអាមេរិកថា បានផ្សព្វផ្សាយព័ត៌មាន ភូតភរកុហកបោកប្រាស់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានច្រានចោលរបាយការណ៍របស់ Wall Street Journal ស្តីពីចំនួននៃការបាត់បង់ជីវិត និងរបួសរបស់ភាគីខាងអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ីថា ជាព័ត៌មានក្លែងក្លាយ។

កាល​ពី​ថ្ងៃ​អង្គារ កាសែត​ដ៏ធំរបស់អាមេរិកនេះបាន​អះអាង​ថា ទាហាន​អ៊ុយក្រែន​ប្រហែល ៨ ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់ និង​ប្រហែល ៤០០,០០០ នាក់​ទៀត​បាន​រង​របួស ។ របាយការណ៍នេះ ត្រូវបានធ្វើឡើងដោយការប៉ាន់ស្មានឡើង ដោយចាត់ទុកថា វាគឺជាការលាក់កដ៏សំងាត់ របស់អ៊ុយក្រែន ប៉ុន្តែចេញពីប្រភព ដែលមិនបញ្ចេញ ឈ្មោះដែលដឹងពីបញ្ហានេះនោះឡើយ។

អ្នកយកព័ត៌មាន បានសាកសួរលោក Zelensky កាលពីថ្ងៃសុក្រដើម្បីធ្វើអត្ថាធិប្បាយ លើការប៉ាន់ប្រមាណរបស់ WSJ ហើយលោកមេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថាមនុស្ស៨០,០០០នាក់ ដែលជាតួលេខ នោះគឺជាការកុហក ។ តួ​លេខ​ពិត​ប្រាកដ​គឺ​ទាប​ជាង​អ្វី​ដែល​បាន​ចុះ​ផ្សាយ ។

ខណៈដែលទីក្រុងគៀវមិនផ្តល់ព័ត៌មានថ្មីៗ អំពីអ្នកស្លាប់ និងរបួស មេបញ្ជាការ និងទាហានទៀង ទាត់បានទទួលស្គាល់ម្តង ហើយម្តងទៀតចំពោះការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅលើសមរភូមិ ជាពិសេសក្នុងអំឡុង ពេលការវាយលុកឆ្នាំ២០២៣ដែលបរាជ័យ និងការប្រយុទ្ធនាពេលថ្មីៗនេះនៅ Donbassផងដែរ ៕

គួរឲ្យដឹងដែរថាកាលពីខែកុម្ភៈ លោក Zelensky បាននិយាយថា ទាហានអ៊ុយក្រែនយ៉ាងហោចណាស់ ៣១,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នារយៈពេលពីរឆ្នាំ ប៉ុន្តែយ៉ាងណាក្តីមិនបានបញ្ជាក់ពីចំនួនអ្នករងរបួសនោះទេ។

ប្រែសម្រួល៖ស៊ុនលី

To Top