អ.ស.ប៖ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប បានព្រមានអំពីហានិភ័យនៃសង្គ្រាមកើតឡើងនៅក្នុងតំបន់ ខណៈការប្រយុទ្ធគ្នារវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ របស់លីបង់ កាន់តែមានភាពតានតឹងដាក់គ្នា ដោយបានលើកឡើងថា ការកើនឡើងនេះ “ប៉ះពាល់ជាអវិជ្ជមាន” ដល់កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។
លោករដ្ឋមន្ត្រី Badr Abdelatty បានថ្លែងដូច្នេះនៅមុនការជួបជុំប្រចាំឆ្នាំ របស់មេដឹកនាំពិភពលោក នៅឯអង្គការសហប្រជាជាតិ(អ.ស.ប) ជាមួយនឹងការបន្ទរនៃមហាអំណាចអន្តរជាតិ អំពាវនាវឱ្យអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ ងាកទៅរកសភាពជាប្រក្រតីវិញ ។
លោកបានប្រាប់ដល់ទីភ្នាក់ងារ AFP នៅឯទីស្នាក់ការអង្គការសហប្រជាជាតិយ៉ាងដូច្នេះថា “មានការព្រួយបារម្ភយ៉ាងខ្លាំងអំពី … លទ្ធភាពនៃការកើនឡើង នៅក្នុងតំបន់ដែលនាំឱ្យមាន សង្គ្រាមនៅក្នុងតំបន់ទាំងមូល” ដោយថ្លែងទៀតថា ការកើនឡើងចុងក្រោយនៃអំពើហិង្សា “ប៉ះពាល់ជាអវិជ្ជមាន” ដល់ការចរចាលើបទឈប់បាញ់គ្នា ។
លោកបានថ្លែងថា “ប៉ុន្តែអេហ្ស៊ីប រួមជាមួយនឹងប្រទេសកាតា និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្ត និងការប្តេជ្ញាចិត្តពេញលេញក្នុងការបន្ត” នូវកិច្ចខិតខំប្រឹងប្រែងនឹងសម្របសម្រួល ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា