កាលពីថ្ងៃទី២០ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ “សំបុត្រផ្ញើតាមពពក ៖ រឿងរ៉ាវអំពីខ្ញុំ និងប្រទេសចិន” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើដោយជោគជ័យ នៅក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក និងក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលី ដោយឡែកពីគ្នា ។ លោក Shen Haixiong អនុរដ្ឋមន្រ្តី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
លោក Shen Haixiong បានថ្លែងថា អក្សរខុសៗគ្នា បានបញ្ជូនមនោសញ្ចេតនាតែមួយ ដែលតំណាងឱ្យការរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅ នៃមនោសញ្ចេតនា និងវប្បធម៌ រវាងប្រទេសនានាលើពិភពលោក និងបង្ហាញនូវបំណងប្រាថ្នា ដ៏ជ្រាលជ្រៅ របស់ប្រជាជន នៃប្រទេសនានាចំពោះសន្តិភាពនិងភាពល្អបវរ ក៏ដូចជាប្រមូលផ្តុំកម្លាំង ដ៏រឹងមាំ នៃមិត្តភាពនៃជាតិសាសន៍នានា ។ យើងនឹងចាត់ទុកការបង្កើនការផ្លាស់ប្តូរ វប្បធម៌មនុស្សជាតិអន្តរជាតិ ជំរុញកិច្ចសន្ទនា អំពីអរិយធម៌សកល និងជំរុញ ការតភ្ជាប់ដួងចិត្ត ប្រជាជនជាភារកិច្ចរបស់ខ្លួន ដើម្បីពួតដៃគ្នាឆ្ពោះទៅមុខ និងចារទំព័រប្រវត្តិសាស្ត្រ ដ៏អស្ចារ្យលើមាគ៌ា ជំរុញការកសាង សហគមន៍ រួមជោគវាសនានៃមនុស្សជាតិ ៕