ប៉េកាំង៖ នៅថ្ងៃអង្គារនេះ ធនាគារកណ្តាលរបស់ប្រទេសចិន បានបង្ហាញនូវវិធានការនានាក្នុងការជំរុញឲ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាករបស់ប្រទេសខ្លួនដោយធ្វើការកាត់បន្ថយចំនួនធនាគារជាសាច់ប្រាក់ដែលត្រូវតែរក្សាទុកក្នុងទុនបម្រុង និងកាត់បន្ថយអត្រាការប្រាក់ដ៏សំខាន់ផងដែរ ។
សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាប្រទេសមហាអំណាចទី២របស់ពិភពលោក មិនទាន់អាចសម្រេចបាននូវការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺរាតត្បាតដែលត្រូវបានរំពឹងទុកខ្ពស់នោះទេ ដោយសារប្រទេសនេះត្រូវបានវាយលុកដោយវិបត្តិបំណុលលើវិស័យអចលនទ្រព្យដែលអូសបន្លាយ សម្ពាធបរិត្តផរណាកើតឡើងជាបន្តបន្ទាប់ និងភាពគ្នាការងារធ្វើឈានដល់ចំណុចខ្ពស់ ។
ភាពជាអ្នកដឹកនាំរបស់ប្រទេសមួយនេះបានកំណត់គោលដៅនៃកំណើន៥ភាគរយនៅក្នុងឆ្នាំ២០២៤នេះ ដែលជាអ្នកវិភាគគោលបំណងមួយបានលើកឡើងថា មានសុទិដ្ឋិនិយមដោយសារតែបញ្ហាដែលសេដ្ឋកិច្ចកំពុងតែប្រឈមនៅឡើយ ។
នៅថ្ងៃអង្គារនេះ លោក Pan Gongsheng ប្រធានធនាគារកណ្តាល បានប្រាប់ដល់សន្និសីទសារព័ត៌មាននៅក្រុងប៉េកាំង ថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់មួយចំនួននៅក្នុងការដេញថ្លៃមួយដើម្បីជំរុញដល់កំណើន ។
លោក Pan បានលើកឡើងថា ប្រទេសចិន នឹងកាត់បន្ថយសមាមាត្រតម្រូវការបម្រុង និងអត្រាការប្រាក់គោលនយោបាយ ហើយជំរុញឱ្យអត្រាការប្រាក់គោលទីផ្សារធ្លាក់ចុះ ។
លោកបានបន្តឲ្យដឹងថា “សមាមាត្រតម្រូវការទុនបម្រុងនឹងត្រូវកាត់បន្ថយចំនួន០,៥ភាគរយក្នុងពេលឆាប់ៗខាងមុខនេះ” ។
លោកបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងចាក់បញ្ចូលប្រាក់ប្រហែល១ពាន់ពាន់លានយ័ន ស្មើនឹង១៤១.៧ពាន់លានដុល្លារអាមេរិក នៅក្នុង “សាច់ប្រាក់សម្រាប់រយៈពេលវែង” ទៅក្នុងទីផ្សារហិរញ្ញវត្ថុ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា