ព័ត៌មានអន្តរជាតិ

ចិន ចាប់ផ្តើមការស៊ើបអង្កេត លើក្រុមហ៊ុនអាមេរិក ជុំវិញការសង្ស័យថា មានការរើសអើងទីផ្សារ

CFP

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ខ្លួននឹងស៊ើបអង្កេតទៅលើក្រុមហ៊ុន PVH Corp. របស់សហរដ្ឋអាមេរិក ក្រោមក្របខណ្ឌបញ្ជីឈ្មោះអង្គភាព ដែលមិនគួរឱ្យទុកចិត្ត សម្រាប់វិធានការរើសអើង ដែលគេសង្ស័យ និងការអនុវត្តផ្សេងទៀត ដែលរំលោភលើគោលការណ៍ជួញដូរទីផ្សារទាក់ទងនឹងផលិតផល ដែលទាក់ទងនឹងតំបន់ស៊ីនជាំងរបស់ចិន។ 

ក្រសួងបានឲ្យដឹងថា ក្រុមហ៊ុនអាមេរិក ត្រូវបានគេសង្ស័យថា បានធ្វើពហិការផលិតផលកប្បាសពីតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ របស់ប្រទេសចិន ដោយគ្មានមូលដ្ឋានការពិតណាមួយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ដែលពាក់ព័ន្ធ និងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top