ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖​អាមេរិកបង្កើន​ការដាក់សម្ពាធ​ ​ទៅលើរថយន្តរបស់ចិន នឹងបំផ្លាញដល់សុវត្ថិភាព និងស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម រថយន្តពិភពលោក ថែមមួយកម្រិតទៀត

“នេះជាវិធានការថ្មីបំផុត របស់អាមេរិក សម្រាប់គាបសង្កត់ទៅលើរថយន្តរបស់ចិន គឺជាការគាំពារនិយមផ្នែកពាណិជ្ជកម្ម យ៉ាងច្បាស់លាស់ ” “ការកាត់ផ្តាច់ ខ្សែសង្វាក់ មិនអាចទប់ស្កាត់កម្លាំង ប្រកួតប្រជែង របស់រថយន្តចិនបានទេ ” ។ល។ នៅថ្ងៃទី ២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីក្រសួងពាណិជ្ជកម្ម អាមេរិក បានលើកសំណើថា ហាមមិនឱ្យរថយន្ត ដែលតភ្ជាប់បណ្តាញ អ៊ីនធឺណេត និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ដែលបើកលើផ្លូវ សហរដ្ឋអាមេរិក ប្រើប្រាស់គ្រឿង បន្លាស់និងគ្រឿងSoftwareរ បស់ចិន មតិអន្តរជាតិ បានសម្តែងមន្ទិលសង្ស័យនិងរិះគន់ជាទូទៅ ។

លោក Cui Dongshu អគ្គលេខាធិការនៃសន្និសីទរួម អំពីព័ត៌មានទីផ្សាររថយន្ត ដឹកអ្នកដំណើររបស់ចិន បានថ្លែងថា បទបញ្ជាហាមឃាត់ថ្មី របស់អាមេរិកជាទង្វើខុសឆ្គង យ៉ាងធ្ងន់ធ្ងរ តាមពិតទៅ គឺចង់ផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់ថែមួយកម្រិតទៀត ដែលនឹងនាំមកនូវភាព មិនប្រាកដប្រជាកាន់តែច្រើន ដល់ឧស្សាហកម្មរថយន្តសកល ។

ក្នុងមួយឆ្នាំកន្លងទៅនេះ អាមេរិកបានចាត់ប្រតិបត្តិការ ដែលសំដៅទៅលើឧស្សាហកម្ម រថយន្តរបស់ចិនជាញឹកញាប់ ។ កាលពីខែសីហា ឆ្នាំ២០២៣ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានប្រកាសថា នឹងវាយតម្លៃ ចំពោះបញ្ហាប្រឈម ដែលនាំមកពីកំណើន យ៉ាងឆាប់រហ័ស នៃការផលិត និងការនាំចេញ រថយន្តអគ្គិសនីរបស់ចិន ព្រមទាំងបានដាក់បញ្ចូលករណីនេះក្នុងការពិចារណាឡើងវិញស្ដីពី “ ការត្រួតពិនិត្យ ពន្ធគយលេខ៣០១” ។ កាលពីខែកុម្ភៈ ឆ្នាំនេះ រដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងធ្វើការស៊ើបអង្កេតទៅលើអ្វីដែលហៅថា “ហានិភ័យបណ្តាញ អ៊ីនធឺណែត” ដែលបណ្តាល មកពីរថយន្តរបស់ចិន ដែលតភ្ជាប់បណ្តាញអ៊ីនធឺណេត ដោយយក “សន្តិសុខជាតិ”ធ្វើជាលេស មានចេតនាហាមមិនឱ្យ រថយន្តដែលត្រូវដាក់ឱ្យលក់នៅអាមេរិក ប្រើប្រាស់កម្មវិធីពាក់ព័ន្ធនិងគ្រឿង បន្លាស់របស់ចិន នៅសប្តាហ៍មុន រដ្ឋាភិបាលអាមេរិក បានធ្វើសេចក្តីសម្រេចចិត្ត ទៀតថា នឹងដំឡើងពន្ធគយ១០០ភាគរយទៅលើរថយន្តអគ្គិសនីរបស់ចិន ដោយប៉ុនប៉ងគាបសង្កត់ឧស្សាហកម្ម រថយន្តរបស់ចិនថែមមួយកម្រិតទៀត ។

មិនពិបាកមើលច្បាស់ថា ពីការរឹតត្បិតការនាំចូលរថយន្ត ដល់ការហាម មិនឱ្យប្រើប្រាស់កម្មវិធីនិងគ្រឿងបន្លាស់ គោលដៅរបស់អាមេរិក គឺសំដៅទៅលើខ្សែ សង្វាក់ឧស្សាហកម្មទាំងមូល របស់រថយន្តអគ្គិសនីនិង រថយន្តឆ្លាតវៃរបស់ចិន ។ ប្រព័ន្ធសារព័ត៌មាន ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ជាដើមបាន សម្គាល់ឃើញថា ទង្វើរបស់អាមេរិកបែបនេះ គឺដើម្បីរារាំងរថយន្តរបស់ចិន ដែលមានកម្លាំងប្រកួតប្រជែងខ្លាំងចូលក្នុងទីផ្សារអាមេរិក ក្នុងន័យដណ្តើមបាន ពេលវេលាសម្រាប់ ឱ្យឧស្សាហកម្ម រថយន្តរបស់អាមេរិកបង្កើត ខ្សែសង្វាក់ផ្គត់ផ្គង់ នៃរថយន្តដែលតភ្ជាប់បណ្តាញអ៊ីធឺណែត ។

បើមើលកាន់តែស៊ីជម្រៅ អាចឃើញថា នៅពីក្រោយរឿងនេះក៏មានគោលបំណងខាងនយោបាយផងដែរ ។ លោក Li Haidong សាស្ត្រាចារ្យនៃវិទ្យាស្ថាន ការទូតរបស់ប្រទេសចិន បានវិភាគថា ការដាក់បញ្ចូលសកម្មភាព សេដ្ឋកិច្ចជាប្រក្រតី ក្នុងកញ្ជើ “សន្តិសុខជាតិ” ជាទង្វើតាំងពីដើមមក របស់អ្នកនយោបាយ អាមេរិក ដែលប្រើប្រាស់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីលាបពណ៌ និង គាបសង្កត់ទៅលើប្រទេសចិន ហើយក៏ជាមធ្យោបាយ របស់ពួកគេ ដើម្បីបង្កជាគំនិត ប្រឆាំងប្រទេសចិន ក្នុងមហាជន ក្នុងគោលបំណងត្រៀមលក្ខណៈខាង មតិសាធារណៈសម្រាប់ដាក់ចេញ គោលនយោបាយ ប្រឆាំងប្រទេសចិន កាន់តែហួសហេតុ ។

ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា ទង្វើដែលកាត់ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្ម តាមរយៈបទបញ្ជារដ្ឋបាល គឺមិនអាចទៅរួចទេ ជាពិសេសគឺក្នុងវិស័យរថយន្តឆ្លាតវៃតភ្ជាប់បណ្តាញអ៊ីធឺណែតដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងជ្រាលជ្រៅខាងខ្សែសង្វាក់ ឧស្សាហកម្មសកល ។ «កាសែត ញូវយ៉ក ថាមស៍»បានចុះផ្សាយអត្ថបទដោយដាស់តឿនថា រដ្ឋាភិបាលអាមេរិកមិនត្រូវធ្វើឱ្យទីផ្សាររថយន្តក្នុងស្រុកផ្តាច់ទំនាក់ទំនងជាមួយខាងក្រៅទេ ប្រការនេះនឹងធ្វើឱ្យអាមេរិកក្លាយ ជាប្រទេស ដែលមានភាពអន់ថយខាងវិស័យឧស្សាហកម្មរថយន្ត និងពោរពេញទៅដោយរថយន្តធំៗ ដែលមានតម្លៃថ្លៃ និងស៊ីប្រេងច្រើន ។ អាចឃើញថា ទង្វើរបស់អាមេរិកបែបនេះ គឺ មិនអាចទទួលបានការគាំទ្រជាដាច់ខាត និងបំផ្លាញផល ប្រយោជន៍ទាំងអ្នកដទៃ ផងនិងខ្លួនឯងផងដែរ ។

តាមផែនការ រដ្ឋាភិបាលអាមេរិក មានរយៈពេល៣០ថ្ងៃ សម្រាប់ទទួលយកការវាយតម្លៃ ជាសាធារណៈ ចំពោះបទបញ្ជាថ្មីអំពីរថយន្តរបស់ចិន ។ ពួកគេគួរស្តាប់សំណូមពរ និង សំឡេងប្រកបដោយវិចារណញ្ញាណរបស់ឧស្សាហកម្មក្នុងស្រុក បញ្ឈប់ធ្វើទង្វើដែលបំផ្លាញ ផលប្រយោជន៍ទាំងអ្នកដទៃ ផងនិងខ្លួនឯងជាបន្ទាន់ ។ ប្រទេសចិន មុខជានឹងគាំពារយ៉ាងមុតមាំ នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។ ឧស្សាហកម្មរថយន្តរបស់ចិន បានយកឈ្នះលើទីផ្សារដោយពឹងផ្អែក លើការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងអាចជឿទុកចិត្តបានខាងសុវត្ថិភាព សូមដាស់តឿនអាមេរិកកុំចេះតែស្មាន ខុសទំនងនិងសនិ្នដ្ឋានប្រទេសចិន ដោយដើរតាមគន្លងផ្លូវរបស់ខ្លួនឯង ៕

To Top