ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan អញ្ជើញចូលរួមសកម្មភាព​ មិត្តភាពផ្នែកវប្បធម៌ និងកីឡា រវាងយុវជនចិន-អាមេរិក

នារសៀលថ្ងៃទី ២៤ ខែកញ្ញា លោកស្រី Peng Liyuan ភរិយា របស់លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមសកម្មភាព មិត្តភាពផ្នែកវប្បធម៌ និងកីឡារវាងយុវជនចិន-អាមេរិកដែលប្រព្រឹត្តទៅ នៅសាលាមធ្យមសិក្សាទី ៨ នៃក្រុងប៉េកាំង ។

លោកស្រី Peng Liyuan បានជួបសំណោះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយគណៈប្រតិភូយុវជនដែលមកពីរដ្ឋ Washington សហរដ្ឋអាមេរិក ។ លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ ចំពោះគ្រូបង្រៀននិង សិស្សានុសិស្សអាមេរិក ដែលមកបំពេញទស្សនកិច្ច នៅប្រទេសចិន ដើម្បីស្វែងយល់ អំពីប្រទេសចិន ដោយផ្ទាល់និងចាប់អារម្មណ៍ពីប្រទេសចិន ដ៏ពិតប្រាកដ ។ លោកស្រីរំពឹងទុកថា យុវជននៃប្រទេសទាំងពិរ ចិននិងអាមេរិកអាចយល់ដឹងពីគ្នា និងរាប់អានគ្នាដើម្បីបំពេញបន្ថែមនូវកម្លាំងវិជ្ជមាន សម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិក ។

គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីគំនិតផ្តួចផ្តើមស្តីពី”ការអញ្ជើញយុវជននិងក្មេងជំទង់អាមេរិកចំនួន ៥ ម៉ឺននាក់ឱ្យធ្វើការផ្លាស់ប្តូរនិងរៀនសូត្រនៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ”នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ៕

To Top