លោក Xi Jinping មេដឹកនាំកំពូលចិនបានថ្លែង នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៣ ខែកញ្ញាថា គម្រោងរុករកភពព្រះចន្ទ របស់ប្រទេសចិន ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ ដែលទទួលផល ប្រយោជន៍គ្នាដោយស្មើភាព ប្រើប្រាស់ដោយ សន្តិភាព និង សហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ អន្តរជាតិតាមរបៀបខុសគ្នា ឱ្យកាន់តែស៊ីជម្រៅ បានចែករំលែកសមិទ្ធផល អភិវឌ្ឍន៍ ជាមួយបណ្តាប្រទេស បានសម្របសម្រួលការ ធ្វើអភិបាលកិច្ច នៅអវកាស ដែលបានជួយឱ្យសមិទ្ធផល បច្ចេកវិទ្យាអវកាសផ្តល់ ផលប្រយោជន៍កាន់ តែច្រើនសម្រាប់មនុស្សជាតិ។
ថ្ងៃដដែល នៅទីក្រុងប៉េកាំង លោក Xi Jinping បានជួបសំណេះសំណាល ជាមួយតំណាងនៃបុគ្គលិកការងារ ដែលចូលរួមការងារសិក្សាស្រាវជ្រាវនិង ការងារពិសោធន៍ នៃបេសកកម្មហោះហើរ របស់យានអវកាស ChangE-6 នៃគម្រោងរុករកភពព្រះចន្ទ ព្រមទាំងអញ្ជើញទស្សនាពិព័រណ៍ សំណាកនៃភពព្រះចន្ទនិង សមិទ្ធផលនៃគម្រោងរុក រកភពព្រះចន្ទ។ គម្រោងរុករកភពព្រះចន្ទ ជាភារកិច្ចស្ទង់រុក រកភពព្រះចន្ទ កម្រិតវិទ្យាសាស្ត្រខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រអវកាស របស់ប្រទេសចិន ។ កាលពីខែមិថុនាឆ្នាំ២០២៤ យានអវកាស Chang
E- 6បានត្រឡប់មកភពផែនដីវិញ ក្រោយបានជីកយកសំណាកដីពីផ្ទៃប៉ែក ម្ខាងទៀត នៃភពព្រះចន្ទដែលជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលសម្រេចបាននូវបច្ចេកទេសគន្លឹះជាច្រើនផ្នែក បានចាក់គ្រឹះយ៉ាងរឹងមាំ ដល់ការរុករកភពព្រះចន្ទ និងភពផ្សេងៗ នៅពេលអនាគត ។
លោក Xi Jinping បានលើកឡើងថា រយៈពេល២០ឆ្នាំកន្លងទៅ គម្រោងរុករកភពព្រះចន្ទ ទទួលបានសមិទ្ធផល ច្រើនសន្ធឹកក្នុងវិស័យច្រើនដូចជាការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ ការអនុវត្តវិស្វកម្ម ការប្រែប្រួលលទ្ធផលស្រាវជ្រាវ ទៅជាផលិតកម្មកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម ដែលបានរួមចំណែក យ៉ាងសំខាន់ ចំពោះការអភិវឌ្ឍបុព្វ ហេតុអវកាសចិន និងការរុករកលំហ អវកាសរបស់មនុស្សជាតិ ។
លោក Xi Jinping បានគូសបញ្ជាក់ថា ដែនអវកាសជា លំហរួមរបស់មនុស្សជាតិ ការរុករកលំហអវកាសជាបុព្វហេតុ រួមរបស់មនុស្សជាតិ ។ គម្រោងរុករកភពព្រះចន្ទ របស់ប្រទេសចិន ប្រកាន់ខ្ជាប់ ជានិច្ចនូវគោលការណ៍ ទទួលផល ប្រយោជន៍ គ្នាដោយស្មើភាព ប្រើប្រាស់ដោយសន្តិភាព និង សហប្រតិបត្តិការឈ្នះ-ឈ្នះ សមិទ្ធផលនៃគម្រោង រុករកភពព្រះចន្ទ ជាបណ្តុំនៃតម្រិះប្រាជ្ញានិងកម្លាំង កាយចិត្តរបស់អវកាសយានិកច្រើន ជំនាន់របស់ប្រទេសចិន បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិនលើវិស័យសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ និងបានបង្ហាញពីឆន្ទៈ និងចរិតដ៏មោះមុតរបស់ប្រជាជនចិន ។ លោកបានបន្តថា ប្រទេសចិននឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរបៀបខុសគ្នាឱ្យកាន់តែស៊ីជម្រៅ បន្តចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ជាមួយបណ្តាប្រទេស ជំរុញឱ្យការគ្រប់គ្រងដែន អវកាសកាន់តែល្អប្រសើរ ដើម្បីឱ្យសមិទ្ធផលបច្ចេកវិទ្យា អវកាសផ្តល់ផល ប្រយោជន៍កាន់តែច្រើន សម្រាប់មនុស្សជាតិ៕