ព័ត៌មានអន្តរជាតិ

ចិន បរាជ័យ ក្នុងការបាញ់បង្ហោះយាន ដោយប្រើគ្រាប់រ៉ុក្កែតដើរ ដោយថាមពលអុកស៊ីសែន និងប្រេងកាត នឹងបន្តបេសកម្មថ្មីមួយទៀត នៅក្នុងខែវិច្ឆិកា

xinhua

ប៉េកាំង៖ ក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែតចិន ឈ្មោះថា Deep Blue Aerospace (Deep Blue) បានឲ្យដឹងថា ខ្លួននឹងអនុវត្តបេសកកម្ម សង្គ្រោះរយៈកម្ពស់ខ្ពស់មួយផ្សេងទៀត នៅក្នុងខែវិច្ឆិកា បន្ទាប់ពីគ្រាប់រ៉ុក្កែត Nebula-1 ដែលអាចប្រើបានឡើងវិញ ដែលបានបរាជ័យ ក្នុងដំណាក់កាលចុងក្រោយ នៃការសាកល្បងកាលពីពេលថ្មីៗនេះ ។

លោក Zhao Ya នាយកប្រតិបត្តិក្រុមហ៊ុន Deep Blue បានលើកឡើងថា យាន Nebula-1 ប្រើអុកស៊ីហ្សែន និងប្រេងកាត ដែលជាយានចាប់ផ្តើម អាចប្រើឡើងវិញ បានដំបូងបង្អស់របស់ក្រុមហ៊ុន Deep Blue បានបញ្ចប់កិច្ចការផ្ទៀងផ្ទាត់សំខាន់ៗ ចំនួន១០ក្នុងចំណោម១១ ក្នុងអំឡុងពេលការធ្វើតេស្តហោះហើរ បញ្ឈរក្នុងរយៈកម្ពស់ខ្ពស់ ជាលើកដំបូង របស់ខ្លួនកាលពីថ្ងៃអាទិត្យ។

ប៉ុន្តែវាបានជួបប្រទះ នូវភាពខុសប្រក្រតី នៅក្នុងដំណាក់កាលចុះចតចុងក្រោយ ដែលនាំទៅដល់ការបាក់គ្រោង នៃតួគ្រាប់រ៉ុក្កែតនោះទៅវិញ ។

លោក Zhao បានពន្យល់យ៉ាងដូច្នេះថា “មានបញ្ហាជាមួយនឹង បញ្ជាការតាមដានលើការគ្រប់គ្រងការរុញច្រានរបស់ម៉ាស៊ីន ដែលបណ្តាលឱ្យគ្រាប់រ៉ុក្កែត ចុះចតនៅកម្ពស់លើសពីប៉ារ៉ាម៉ែត្រ នៃការរចនារបស់វា ។ សម្រាប់ការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ពាក្យបញ្ជាបិទគ្រាប់រ៉ុក្កែតត្រូវបានបង្កឡើង ដែលបណ្តាលឱ្យខូចខាតផ្នែកខ្លះនៃតួគ្រាប់រ៉ុក្កែត” ។

ទោះបីជាទទួលបានលទ្ធផលមិនល្អឥតខ្ចោះក៏ដោយ ក៏លោក Zhao បានជឿជាក់ថា ការធ្វើតេស្តនេះអាចផ្តល់នូវទិន្នន័យ និងបទពិសោធន៍ដ៏មានតម្លៃ ជួយដល់ពួកគេកំណត់បានអំពីបញ្ហា និងចំណុចខ្វះខាត ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវដំណើរការ និងភាពជឿជាក់នៃគ្រាប់រ៉ុក្កែត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top