ថ្ងៃទី២៥ខែកញ្ញា ពិធិចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ រវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលខេត្ត Jiangsu ស្តីពី”គម្រោងប្រទេសខ្លាំងក្លា ខាងម៉ាកយីហោ” និងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយមួយ ចំនួន របស់ខេត្តJiangsu បានប្រារព្ធធ្វើនៅទីក្រុងNanjing ។ លោកXin Changxingលេខាធិការគណៈកម្មការ បក្សប្រចាំខេត្ត Jiangsu និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនខេត្ត Jiangsu លោកShen Haixiongអនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ។
លោកXin Changxingបានថ្លែងថា តាំងពីដើមមក អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន តែងតែជាបង្អួចដ៏សំខាន់ សម្រាប់បង្ហាញពីម៉ាកយីហោចិន និងជាអ្នកផ្សព្វផ្សាយដ៏សំខាន់ ចំពោះម៉ាកយីហោចិនផងដែរ ។ សកម្មភាពចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រស្តីពី” គម្រោងប្រទេសខ្លាំងក្លាខាងម៉ាកយីហោ”លើកនេះ គឺជាសមិទ្ធផលសំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ រវាងខេត្តJiangsu និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលមានសារៈសំខាន់សម្រាប់ខេត្តJiangsu បង្កើនការកសាងម៉ាកយីហោ និងជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ។
លោកShen Haixiong បានថ្លែងថា សកម្មភាពថ្ងៃនេះ គឺជាវិធានការជាក់ស្តែងមួយ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលធ្វើឡើងដើម្បីសិក្សា និងអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ និងពួតដៃគ្នាជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ របស់ខេត្តJiangsu ដែលជាសញ្ញាសម្គាល់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងខេត្តJiangsuបានបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការ ៕