ព័ត៌មានអន្តរជាតិ

ការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បើកកិច្ចប្រជុំ ដើម្បីវិភាគនិងសិក្សាអំពីស្ថានភាព សេដ្ឋកិច្ចនិងការងារ សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន

ថ្ងៃទី២៦ ខែកញ្ញា ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកកិច្ចប្រជុំ ដើម្បីវិភាគនិងសិក្សាអំពីស្ថានភាព សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងរៀបចំចាត់ចែងការងារ សេដ្ឋកិច្ចជំហានក្រោយ ក្រោមអធិបតិភាព លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ។

កិច្ចប្រជុំនេះបានសម្គាល់ឃើញថា ចាប់តាំងពីឆ្នាំនេះមក គណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាប្រមុខស្នូលបានរួបរួម និងដឹកនាំប្រជាជនគ្រប់ជនជាតិ នៅទូទាំងប្រទេសចិន ជម្នះការលំបាក បង្កើនកម្លាំង នៃការគ្រប់គ្រងម៉ាក្រូ និងផ្តោតលើការកែទម្រង់ និងបើកចំហឱ្យកាន់តែស៊ីជម្រៅ ពង្រីកតម្រូវការក្នុងស្រុក និងកែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ច ការដំណើរការ នៃសេដ្ឋកិច្ចមានស្ថិរភាព និងរីកចម្រើនជាទូទៅ កម្លាំងផលិតកម្មគុណភាពថ្មី បានអភិវឌ្ឍជាលំដាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានវិវឌ្ឍរីកចម្រើនយ៉ាងរឹងមាំ ស្ថានការណ៍សង្គមជាទូទៅ បានរក្សាស្ថិរភាពល្អ ។

កិច្ចប្រជុំបានលើកឡើងថា លក្ខខណ្ឌមានអំណោយផល នៃសេដ្ឋកិច្ចប្រទេសចិន ដូចជាទីផ្សារធំទូលាយ សេដ្ឋកិច្ចមានភាពធន់ និងសក្តានុពលយ៉ាងខ្លាំង គឺមិនបានកែប្រែទេ ។ យើងត្រូវតែក្តាប់ជាប់ចំណុចសំខាន់ៗ ផ្តួចផ្តើមគំនិតនិងខិតខំបំពេញ ភារកិច្ចជាគោលដៅ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពេញមួយឆ្នាំ ៕

To Top