ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំង​ដាច់ខាត ចំពោះ​សំណើ​របស់​អាមេរិក ដែល​ហាមប្រាម​លើយានជំនិះ​របស់​ចិន

china daily

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន បានជំទាស់យ៉ាងដាច់អហង្ការ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ក្នុងការរឹតបន្តឹងការប្រើប្រាស់យានជំនិះ ដែលពាក់ព័ន្ធជាមួយចិន ក៏ដូចជាផ្នែកទន់ និងផ្នែករឹងរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងបានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយសង្កត់ធ្ងន់ថា សំណើររបស់សហរដ្ឋអាមេរិក លាបពណ៌រថយន្ត ដែលភ្ជាប់ជាមួយចិន ក្រោមលេសនៃសន្តិសុខជាតិ។

អ្នកនាំពាក្យបានឲ្យដឹងថា សំណើនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលបានកំណត់គោលដៅលើរថយន្តចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការដំឡើងពន្ធ ការរឹតបន្តឹងលើលទ្ធកម្ម និងគោលនយោបាយឧបត្ថម្ភធន ដែលរើសអើងផងដែរ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា សំណើនេះមិនមានមូលដ្ឋានជាក់ស្តែង រំលោភលើគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ និងជាទង្វើធម្មតានៃការគាំពារនិយម ដោយបន្ថែមថា វានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ចិន-អាមេរិក។  កិច្ចសហប្រតិបត្តិការលើយានជំនិះ ដែលបានតភ្ជាប់ បង្អាក់ និងបង្ខូចខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងយានយន្តសកល ព្រមទាំងប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យបានបន្ដថា វាក៏ជាការអនុវត្តមិនមែនទីផ្សារដែលប្រើអំណាចរបស់រដ្ឋាភិបាល ដើម្បីជ្រៀតជ្រែកដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហគ្រាស ដែលបង្កើតបានជាការបង្ខិតបង្ខំសេដ្ឋកិច្ច៕

ប្រែសម្រួល ឈូក បូរ៉ា

To Top