ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន ឡើងថ្លែងនៅកិច្ចប្រជុំ ប្រចាំឆ្នាំមហាសន្និបាត អង្គការសហប្រជាជាតិ អំពាវនាវឱ្យអាមេរិក បញ្ឈប់ការបញ្ជូន អាវុធឱ្យអ៊ីស្រាអែល

Xinhua

បរទេស៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការបញ្ជូនអាវុធ ទៅកាន់អ៊ីស្រាអែល ដើម្បីបញ្ចប់ការបង្ហូរឈាម នៅតំបន់ West Bank និង Gaza។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Abbas បាននិយាយទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានជ្រើសរើសសហរដ្ឋអាមេរិក ដោយសារតែការដឹកជញ្ជូនអាវុធរបស់ខ្លួន និងសិទ្ធិវេតូ នៃដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលថ្កោលទោសសង្គ្រាម ជិតមួយឆ្នាំ របស់អ៊ីស្រាអែលប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា។

លោក Abbas បាននិយាយថា “បញ្ឈប់ឧក្រិដ្ឋកម្មនេះ បញ្ឈប់វាឥឡូវនេះ បញ្ឈប់ការសម្លាប់កុមារ និងស្ត្រី, បញ្ឈប់ការប្រល័យពូជសាសន៍ បញ្ឈប់ការបញ្ជូនអាវុធទៅឱ្យអ៊ីស្រាអែល”  “ភាពឆ្កួតនេះមិនអាចបន្តបានទេ។ ពិភពលោកទាំងមូលទទួលខុសត្រូវ ចំពោះអ្វីដែលកំពុងកើតឡើង ចំពោះប្រជាជនរបស់យើងនៅហ្គាហ្សា និង West Bank”។

លោកបាននិយាយទៀតថា សហរដ្ឋអាមេរិក អនុវត្តអំណាចវេតូរបស់ខ្លួន នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខ បានយ៉ាងមានប្រសិទ្ធភាព។

នៅក្នុងសុន្ទរកថាមួយទៀត របស់អង្គការសហប្រជាជាតិ លោក Edgard Leblanc Fils ប្រធានក្រុមប្រឹក្សាប្រធានាធិបតី អន្តរកាលរបស់ប្រទេសហៃទី បានប្រកាសថា លោកគាំទ្របេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សា របស់ក្រុមអន្ធពាល ដែលនៅតែមានអំណាចលើស លប់នៅក្នុងប្រទេសកោះនេះ ក្នុងតំបន់ការីប៊ីន ។

វាជាលើកទីមួយហើយ ដែលមន្ត្រីរដ្ឋាភិបាលហៃទី បានសម្តែងការយល់ព្រមជាសាធារណៈ ចំពោះបេសកកម្មរក្សាសន្តិភាព ចាប់តាំងពីសហរដ្ឋអាមេរិក បានផ្សព្វផ្សាយគំនិតនេះ កាលពីដើមខែនេះជាមធ្យោបាយ មួយក្នុងការធានាបាននូវ ធនធានបន្ថែមទៀត សម្រាប់បេសកកម្មដែលគាំទ្រ ដោយអង្គការសហប្រជាជាតិដឹកនាំដោយប្រទេសកេនយ៉ា ដែលក្រុមមន្ត្រីនិយាយថា ខ្វះបុគ្គលិក និងថវិកា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top