ព័ត៌មានអន្តរជាតិ

អភិបាលក្រុងញូវយ៉ក ប្រឈមមុខទៅនឹង ការកាត់ទោស លើករណីបទឧក្រិដ្ឋជាច្រើន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Eric Adams បានក្លាយជាអភិបាលក្រុងដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ៤០០ឆ្នាំរបស់ទីក្រុងញូវយ៉ក ដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មអំឡុង ពេលកាន់តំណែង។

រដ្ឋអាជ្ញាសហព័ន្ធ ដែលមានមូលដ្ឋាន ស្ថិតសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក (SDNY) បានបិទការចោទប្រកាន់ ប្រឆាំងនឹងអភិបាលក្រុងស្បែកខ្មៅទីពីរ ដែលមិនធ្លាប់មានពីមុនមក របស់ទីក្រុង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រោយបានលេចធ្លាយ នូវព័ត៌មានមួយចំនួនមុនមួយថ្ងៃ។

មេធាវីអាមេរិក Damian Williams នៃតុលាការ SDNY បានប្រកាសពីការចោទប្រកាន់ ដែលជាផ្នែកមួយនៃបណ្តឹង ប្រឆាំងនឹងអំពើពុករលួយ ជាពិសេសនៅពេលដែលអំពើពុករលួយ នោះត្រូវបានគេមើលឃើញថាមានទម្រង់ ជាឥទ្ធិពលបរទេសខុសច្បាប់ មកលើប្រព័ន្ធប្រជាធិបតេយ្យ របស់អាមេរិកទៀតផង។

ការចោទប្រកាន់នេះទាំងអស់ ទៅលើលោក Adams ពីបទឧក្រិដ្ឋកម្មសហព័ន្ធ ចំនួន៥រួមមានការសមគំនិត ការក្លែងបន្លំតាមខ្សែ ការស្នើសុំការរួមចំណែក ក្នុងយុទ្ធនាការពីជនបរទេស និងការស៊ីសំណូកជាដើម។

លោកAdams ក៏ត្រូវបានចោទប្រកាន់ថាបានទទួលយកលុយដែលមានតម្លៃប្រហែលជា១០០,០០០ដុល្លារ ក្នុងការធ្វើឱ្យប្រសើរឡើងនៃក្រុមហ៊ុនអាកាសចរណ៍តួគី និងនៅសណ្ឋាគារប្រណីតក្នុងទីក្រុងតួគីចាប់តាំងពីឆ្នាំ២០១៤ និងទទួលយកការបរិច្ចាគ ដ៏ច្រើន ពីជនជាតិតួគី ដែលអនុញ្ញាត ឱ្យគាត់ទាមទារ១០លានដុល្លារ នៅក្នុងមូលនិធិយុទ្ធនាការ ដែលត្រូវគ្នាពី រដ្ឋញូវយ៉ក។

លោកអភិបាលក្រុងAdams បានចេញមកឆ្លើយតប ទៅនឹងព័ត៌មាន នៃការចោទប្រកាន់នេះ ដោយបានបញ្ចេញ សារជាវីដេអូរយៈពេលពីរនាទី កាលពីថ្ងៃពុធ ដែលក្នុងនោះគាត់បាននិយាយថា ការចោទប្រកាន់ នឹងមិនពិតទាំងស្រុង ដោយផ្អែកលើការកុហកទាំងអស់ និងការពាក់ព័ន្ធទៅ នឹងបញ្ហានយោបាយផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top