ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្ស ៤៦នាក់ ដោយសារករណីលង់ទឹក នៅទូទាំងរដ្ឋភាគខាងកើតប្រទេសឥណ្ឌា ខណៈចូលរួមក្នុងពិធីមុជទឹក តាមបែបសាសនា

AFP

ញ៉ូដេលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៦នាក់ ក្នុងនោះបូករួមទាំងកុមារចំនួន ៣៧នាក់ បានលង់ទឹកស្លាប់នៅទូទាំងរដ្ឋ Bihar ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ខណៈកំពុងមុជទឹកក្នុងអំឡុងពេល ចូលរួមពិធីបុណ្យសាសនាមួយ ។

ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅជិតទន្លេ និងស្រះទឹកនៅទូទាំងរដ្ឋខាងលើ ដើម្បីយកអ្វីដែលពួកគេហៅ ថា ទឹកបរិសុទ្ធ ដែលជាផ្នែកនៃពិធីបុណ្យ Jivitputrika ។

បើយោងតាមមន្ត្រីមកពីនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយប្រចាំនៅរដ្ឋ Bihar បានបញ្ជាក់ឲ្យដឹងថា ការស្លាប់ត្រូវបានគេរាយការណ៍មកពីទូទាំង ១៥ស្រុក នៃរដ្ឋខាងលើនៅក្នុងអំឡុងពេល ពិធីបុណ្យបានប្រារព្ធឡើងកាលពីថ្ងៃពុធ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top