ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល ប្តេជ្ញាថា នឹងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ រហូតដល់ទទួលបានជ័យជម្នះ

AFP

បេរ៉ាត់៖ កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអ៊ែល បានច្រានចោលទាំងស្រុងនូវការជំរុញដែលដឹកនាំដោយអ្នកគាំទ្រដ៏សំខាន់របស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ក្នុងរយៈពេល២១ថ្ងៃនៅក្នុងប្រទេសលីបង់ ដោយបានប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ហេបូឡាហ៍រហូតទទួលបានជ័យជម្នះ ។ ដោយបានសម្លាប់មនុស្សរាប់រយនាក់ក្នុងសប្តាហ៍នេះ ខណៈដែលក្រុមសកម្មប្រយុទ្ធបានធ្វើការសងសឹកវិញជាមួយនឹងបាញ់គ្រាប់រ៉ុក្កែត ។

លោក Israel Katz រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នឹងមិនមានបទឈប់បាញ់គ្នានៅភាគតំបន់ខាងជើងនោះទេ ។ យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករហេបូឡាហ៍ ដោយធ្វើឲ្យអស់ពីកម្លាំងរបស់យើងរហូតដល់ទទួលបានជ័យជម្នះ និងការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់អ្នកស្រុកនៅភាគខាងជើងមកទៅកាន់ផ្ទះរបស់ពួកគេវិញ” ។

ចំណែកឯការិយាល័យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានលើកឡើងថា លោកមិនបានឆ្លើយតបនឹងសំណើនៃបទឈប់បាញ់នោះឡើយ ហើយថា លោកបានបញ្ជាឱ្យយោធា “បន្តការប្រយុទ្ធគ្នាដោយកម្លាំងពេញលេញ” ដដែល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top