កាលពីថ្ងៃទី២៧ខែកញ្ញា ពិធីប្រគល់ពានរង្វាន់ស្ដីពី“ ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស -ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន -បារាំង” នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅក្រុងសៀងហៃ ។ លោក Shen Haixiong អនុរដ្ឋមន្រ្តី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិននិងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពនេះ ។
លោក Shen Haixiong បានថ្លែងសុន្ទរកថា ថា ក្រោមការណែនាំ នៃគំនិតវប្បធម៌ របស់លោក Xi Jinping អគ្គស្ថានីយ វិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានចាត់ទុកខួបទី៦០ នៃការបង្កើតទំនាក់ទំនងផ្លូវទូត រវាងចិននិង បារាំង និងឆ្នាំបើកការប្រកួតកីឡាអូឡាំពិក ក្រុងប៉ារីសជាឱកាស រួមជាមួយគណៈកម្មាធិការ អូឡាំពិកនិងកីឡាជាតិបារាំង និងសម្ព័ន្ធកីឡាបាល់ទាត់អាជីពរបស់បារាំងជាដើម ចាប់ដំណើរការពិព័រណ៍ សិល្បៈចិនឈ្មោះ “ពីក្រុងប៉េកាំង ដល់ក្រុងប៉ារីស-ដំណើរកីឡាអូឡាំពិក របស់សិល្បករចិននិងបារាំង” ដើម្បីបង្ហាញពី ខ្លឹមសារដ៏ជ្រាលជ្រៅ នៃវប្បធម៌ របស់ចិននិង ភាពរស់រវើករបស់ចិន ក្នុងយុគសម័យថ្មី ។ សកម្មភាពនេះទទួល បានការឆ្លើយតបយ៉ាងខ្លាំង ក្លាពីសំណាក់អ្នក នយោបាយសំខាន់ៗ មជ្ឈដ្ឋានវប្បធម៌និងសិល្បៈ បារាំងព្រមទាំង ទស្សនិកជនបរទេស ក៏ដូចជាបំផុសគំនិតដូចគ្នា ខាងវប្បធម៌ដែលមានភាព ចុះសម្រុងគ្នានិងស៊ីសង្វាក់គ្នា ។
លោក Shen Haixiong បានថ្លែងថា ពិព័រណ៍លើកនេះទទួល បានការគាំទ្រយ៉ាងពេញ ទំហឹងពីសិល្បករក្រុងសៀងហៃ ចំនួន១២រូប ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនមានឆន្ទៈឆ្លងតាមសកម្មភាពនេះ រួមជាមួយសិល្បករ គ្រប់រូបពួតដៃគ្នា ចេញដំណើរម្ដងទៀត ដើម្បីរួមចំណែកជាកម្លាំងសិល្បៈ ក្នុងការជំរុញការ កសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ ៕