វ៉ាស៊ីនតោន៖ ក្រុមបេសកកម្មអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងកាលពី១ទសវត្សរ៍មុន ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងឈប់មានបេសកកម្មរបស់ខ្លួនទៀតហើយ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ។
ទោះបីជាយ៉ាងណាក៏ដោយ នឹងមាន “ការផ្លាស់ប្តូរសម្រាប់ភាព ជាដៃគូសន្តិសុខទ្វេភាគី ក្នុងលក្ខណៈដែលគាំទ្រ ដល់កងកម្លាំងអ៊ីរ៉ាក់ និងរក្សាសម្ពាធ ទៅលើក្រុមរដ្ឋឥស្លាម ហៅកាត់ ISIS” ។ ដែលវាស្ថិតនៅក្នុងផ្នែកមួយ របស់សហរដ្ឋអាមេរិក ហើយត្រូវបានបង្ហាញឲ្យដឹងដោយគេហទំព័ររបស់ក្រសួងការបរទេស ដោយប្រើអក្សរកាត់នៃជម្រើសជំនួសឲ្យឈ្មោះរបស់ក្រុមរដ្ឋឥស្លាមដែលគេស្គាល់ថា ជារដ្ឋឥស្លាមអ៊ីរ៉ាក់ និងស៊ីរី ។
សេចក្តីថ្លែងការណ៍រួមបានដាក់ថា បេសកកម្មយោធា របស់ក្រុមចម្រុះនៅក្នុងប្រទេស ស៊ីរីដែលជាប្រទេសជិតខាង ដែលក្រុមរដ្ឋឥស្លាមធ្វើប្រតិបត្តិការផងដែរនោះ” នឹងបន្តរហូតដល់ខែកញ្ញា ឆ្នាំ២០២៦”។
នៅសេចក្តីថ្លែងការណ៍បានផ្តល់ព័ត៌មានលម្អិតមួយ ចំនួនដែលបានឲ្យដឹងថាតើ ចំនួនយោធាសហរដ្ឋអាមេរិក នឹងចាកចេញពីប្រទេសអ៊ីរ៉ាក់ ដោយសារតែការបញ្ចប់បេសកកម្មនេះ ប្រសិនបើមាន ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានប្រាប់អ្នកយកព័ត៌មាននៅក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា “ ខ្ញុំគ្រាន់តែចង់បញ្ឈប់ការពិតដែលថា នេះមិនមែនជាការដកថយនោះទេ ។ វាគឺជាការផ្លាស់ប្តូរមួយ” ។
សហរដ្ឋអាមេរិក មានបុគ្គលិកយោធាប្រហែល២.៥០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងយោធាប្រហែល ៩០០នាក់ នៅក្នុងប្រទេសស៊ីរី ដែលបំពេញបេសកកម្ម ក្នុងការប្រយុទ្ធប្រឆាំង នឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ខណៈដែលកំពុង បម្រើការដោយធ្វើជាគ្រូបង្វឹក និងជាទីប្រឹក្សាដល់កងកម្លាំង សន្តិសុខនៅក្នុងតំបន់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា