ក្នុងខណៈពេលខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជិតចូលមកដល់ បណ្តាញCGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយសកលវិទ្យាល័យ Renmin របស់ចិន រៀបចំធ្វើការស្ទង់មតិ ជាលើកទី២ នៅលើពិភពលោកទាំងមូល អំពីចំណាប់អារម្មណ៍ល្អ ចំពោះប្រទេសចិន ។ លទ្ធផល នៃការស្ទង់ មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ មានចំណាប់អារម្មណ៍ល្អ ចំពោះប្រទេសចិន កាន់តែច្រើនឡើងៗ ហើយសេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៌របស់ប្រទេសចិន និង ឥទ្ធិពលរបស់ចិនលើផ្ទៃអន្តរជាតិ ទទួលបានការកោតសរសើរ ពីសំណាក់អ្នកផ្តល់ បទសម្ភាសន៍ ។
ក្នុងការស្ទង់មតិអំពីរូបភាព នៃប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២ ភាគរយទទួលស្គាល់ថា ប្រទេសចិន ជាប្រទេសដ៏សំខាន់ ដែលបានកើនឡើង១,៤ ភាគរយ បើប្រៀបធៀបនឹងការស្ទង់មតិនៅឆ្នាំមុន ។ ចំណាប់អារម្មណ៍ល្អ របស់ពួកគេចំពោះប្រទេសចិនបានកើនឡើង ព្រមពេលជាមួយគ្នានេះ អ្នកផ្តល់បទសម្ភាសន៍ ដែលមានបំណងទស្សនា ប្រទេសចិន ក៏បានកើនឡើងដែរ ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ ដែលសម្គាល់ឃើញថា ប្រទេសចិន ជាប្រទេស មានភាពទាក់ទាញ បានកើនឡើង១៤,៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ពោលគឺបានឡើង ដល់៧២,៧ភាគរយ ។
ក្នុងវិស័យសេដ្ឋកិច្ចវិញ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៣ភាគរយ បានកោតសរសើរ ចំពោះសន្ទុះខ្លាំងក្លា នៃសេដ្ឋកិច្ច របស់ចិន លទ្ធផលនៃការស្ទង់មតិ លើកនេះមានអត្រា ប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន ។ ក្នុងនោះ អត្រាទទួលសម្គាល់ របស់អ្នកផ្តល់ បទសម្ភាសន៍ នៅតំបន់មជ្ឈិមបូព៌ា បានឡើងដល់ ៩៨,៤ភាគរយ អត្រាទទួល សម្គាល់ របស់អ្នកផ្តល់បទ សម្ភាសន៍នៃ ប្រទេសអាហ្វ្រិក និងអាមេរិកឡាទីន គឺ៩៧,៧ភាគរយ និង៩៥,៥ភាគរយ ដោយឡែកពីគ្នា ។
ការស្ទង់មតិលើកនេះបានសម្ភាសន៍ ជាមួយមនុស្សចំនួន១៦៤០០នាក់ ដែលមកពីប្រទេសចំនួន៤១ នៅលើពិភពលោក អ្នកផ្តល់បទសម្ភាសន៍មកពី ទ្វីបអាមេរិកខាងជើង អឺរ៉ុប អាហ្វ្រិក ទ្វីបអូស្យានី អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត អាស៊ីខាងត្បូង អាស៊ីកណ្តាល និងមជ្ឈិមបូព៌ា ៕