បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតABC News បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក ដែលមិនបញ្ចេញឈ្មោះម្នាក់ថា កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថាIDFគ្រោងនឹងចូលទៅកាន់ភាគខាងត្បូង ប្រទេសលីបង់ ក្នុងពេលឆាប់ៗនេះ ។
ប្រភពព័ត៌មានដ៏ធំនេះ របស់សហរដ្ឋអាមេរិក បានពណ៌នាអំពីប្រតិបត្តិការ ដែលបានសន្មតថាមានកម្រិត ខ្ពស់ ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិត មួយចំនួនអំពី លក្ខណៈរបស់វា ឬនៅពេល ដែលវាអាចចាប់ផ្តើម។
កាលពីថ្ងៃពុធ ឧត្តមសេនីយឯក Herzi Halevi អគ្គសេនាធិការ របស់ IDF បានប្រកាសអំពីប្រតិបត្តិការ ជើងគោកដ៏មានសក្តានុពលនៅក្នុងរដ្ឋជិតខាង ខណៈដែលលោកបាននិយាយ ជាមួយកងទ័ពដែលឈរជើង នៅព្រំដែនភាគខាងជើង នៃប្រទេសអ៊ីស្រាអែល។
ឧត្តមសេនីយ៍បានប្រាប់កងទ័ពថា ការវាយប្រហារ តាមអាកាសប្រឆាំងនឹងគោលដៅរបស់ក្រុម ហេបូឡា ក្នុងប្រទេសលីបង់កាលពីសប្តាហ៍មុន ជាពិសេស ក្នុងគោលបំណងរៀបចំតំបន់ សម្រាប់លទ្ធភាពវាយលុក ចូលទៅដល់គោលដៅទៀតផង ។
យោងតាមលោក Halevi អ៊ីស្រាអែលកំពុងតែបន្តស្វែង រកការបញ្ជូនពលរដ្ឋផ្លាស់ទីលំ នៅពីតំបន់ភាគខាងជើងទៅផ្ទះរបស់ពួកគេវិញ ហើយឧត្តមសេនីយរូបនេះ បាននិយាយដោយមិនបង្ហាញ ពីពេលវេលាសម្រាប់ប្រតិបត្តិការថា ដើម្បីធ្វើរឿងនេះ យើងកំពុងរៀបចំសមយុទ្ធ តាមផ្លូវគោក ៕
ប្រែសម្រួល៖ស៊ុនលី