ព័ត៌មានអន្តរជាតិ

តើអ្វីទៅជាផ្លូវ សម្រាប់ដោះស្រាយ បញ្ហាជនជាតិភាគតិច ដែលមានលក្ខណៈ ពិសេសរបស់ចិន? លោក Xi Jinping បកស្រាយអំពីរឿងនេះ

នាថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២៤ នៅមុនថ្ងៃខួបលើកទី ៧៥ នៃបុណ្យជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន មេដឹកនាំកំពូល របស់ប្រទេសចិន លោក Xi Jinping បានប្រគល់វិញ្ញាបនបត្រ សរសើរ ដល់សមូហភាពគំរូ និងបុគ្គលគំរូ ដែលបានរួមចំណែក យ៉ាងលេចធ្លោ ក្នុងបុព្វហេតុសាមគ្គីភាព និងវឌ្ឍនភាពជានជាតិ ព្រមទាំងថ្លែងសុន្ទរកថា ។

លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបង្កើតឡើង អស់រយៈពេល ១០០ ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិន បានដើរតាមមាគ៌ាប្រកបដោយភាពច្នៃប្រឌិត សម្រាប់ដោះស្រាយបញ្ហាជនជាតិ ដោយមានលក្ខណៈពិសេសរបស់ចិន។ មាគ៌ានេះផ្តោតលើផលប្រយោជន៍ជាមូលដ្ឋាន និងផលប្រយោជន៍ រួមរបស់ប្រជាជាតិចិន រួបរួមក្រុមជនជាតិទាំងអស់ ក្នុងកម្រិតអតិបរមា ដើម្បីសម្រេច បាននូវការរួបរួម ការតស៊ូ និង វិបុលភាពរួម, ប្រកាន់ខ្ជាប់នូវសមភាព នៃក្រុមជនជាតិ ទាំងអស់, ប្រឆាំងការគៀបសង្កត់លើជនជាតិ និងការរើសអើង ជនជាតិ និងធានាថា ប្រជាជនគ្រប់ក្រុមជនជាតិ ភាគតិចពិត ជាទទួលបានសិទ្ធិ នយោបាយស្មើគ្នា និងរួមគ្នាធ្វើជាម្ចាស់ផ្ទះ របស់ប្រទេស, ក្តាប់បានយ៉ាងត្រឹមត្រូវ នូវទំនាក់ទំនង រវាងការរក្សាឯកភាពជាតិ និងការអនុវត្តស្វ័យភាព ជនជាតិភាគតិចក្នុងតំបន់ , ប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នានៃឯកភាព និងស្វ័យភាព និងការរួមបញ្ចូលគ្នា នៃកត្តាជនជាតិ និងកត្តាតំបន់ ដើម្បីលើកកម្ពស់ប្រជាជាតិចិន ឱ្យក្លាយជាសហគមន៍ ជោសវាសនារួម ដែលមានអត្តសញ្ញាណខ្ពស់ជាងមុន និងមានភាពស្អិតរមួតខ្លាំងជាងមុន ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ការអនុវត្តបានបង្ហាញថា ផ្លូវនេះគឺត្រឹមត្រូវទាំងស្រុង ។

ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក គណៈកម្មាធិការមជ្ឈិម នៃគណបក្សកាន់អំណាច ដែលមានលោក Xi Jinping ជាស្នូល បានដាក់ចេញ នូវគំនិតដើមដ៏សំខាន់ ស្តីពីការបង្កើតសហគមន៍ ដ៏រឹងមាំសម្រាប់ប្រជាជាតិចិន ដែលបានក្លាយ ជាគោលការណ៍ ណែនាំសម្រាប់ដោះស្រាយបញ្ហាជនជាតិ ក្នុងយុគសម័យថ្មី ។ ដោយផ្តោតលើគំនិត ចម្បងនេះ លោក Xi Jinping បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែលើកកម្ពស់ក្រុមជនជាតិ ទាំងអស់ឱ្យឱបក្រសោបគ្នា យ៉ាងរឹងមាំដូចគ្រាប់ផ្លែទទឹម និងលើកកម្ពស់ប្រជាជាតិចិន ឱ្យឆ្ពោះទៅរកសហគមន៍ ជោគវាសនារួម ដែលមានភាពបរិយាប័ន្ន និងភាពស្អិតល្មួត កាន់តែខ្លាំងឡើង ។

ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៃតំបន់ជនជាតិភាគតិចនៅក្នុង “មហាគ្រួសារ” នេះ ប្រទេសចិន បានកំណត់ និងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួន ដូចជាជំនួយសមភាគី ការគាំទ្រដល់ការអភិវឌ្ឍ របស់ក្រុមជនជាតិ ដែលមានប្រជាជនតិចបង្គួរ និងការការពារ និងការអភិវឌ្ឍភូមិឃុំជនជាតិភាគតិចដែលមានលក្ខណៈពិសេសជាដើម។ ភូមិភាគស្វយ័តទាំងប្រាំរួម មានម៉ុងហ្គោលីខាងក្នុង, ក្វាងស៊ី, Xizang, នីងស៊ា, និងស៊ីនជាំង និងខេត្តពហុជនជាតិ ចំនួនបី គឺគុយចូវ យូណាន និងឈីងហៃបានសម្រេច បាននូវកំណើនសេដ្ឋកិច្ច សរុបដែលលើសពីអត្រា កំណើនមធ្យមជាតិ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយប្រាក់ចំណូល ដែលអាចប្រើប្រាស់បានសម្រាប់ មនុស្សម្នាក់ៗរបស់អ្នកស្រុក នៃភូមិភាគទាំងនេះ ក៏បានកើនឡើងយ៉ាងខ្លាំងដែរ ។

នៅក្នុងសន្និសីទសរសើរលើកនេះ លោក Xi Jinping បានធ្វើការរៀបចំចាត់ចែង ជាក់លាក់ សម្រាប់ការលើកកម្ពស់ ការធ្វើទំនើបកម្មតាមបែបផែនចិន និងការសម្រេចបាននូវវិបុលភាពរួមនៅក្នុងតំបន់ជនជាតិ ។ លោកបានមានប្រសាសន៍ថា ចាំបាច់ត្រូវពន្លឿនការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ នៃតំបន់ជនជាតិ និងជំរុញ សមាហរណកម្មសេដ្ឋកិច្ច នៃតំបន់ផ្សេងៗឱ្យកាន់តែស្អិតរមួតថែមទៀត , ប្រកាន់ខ្ជាប់នូវការធានា និងកែលម្អជីវភាពរស់នៅ របស់ប្រជាជន ក្នុងការអភិវឌ្ឍ និងបំពេញជាបន្តបន្ទាប់ នូវបំណងប្រាថ្នា របស់ប្រជាជនគ្រប់ជនជាតិ ចំពោះជីវភាពរស់នៅដ៏ល្អបវរ, ត្រូវជំរុញយ៉ាងសកម្មនូវការប្រាស្រ័យទាក់ទង ការផ្លាស់ប្តូរនិងការរួមបញ្ចូលរវាងប្រជាជននៃក្រុមជនជាតិទាំងអស់, បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ព្រំដែន និងតំបន់ជនជាតិ ដូចជាការធ្វើចរាចរណ៍ជាដើម, ជំរុញយ៉ាងសកម្ម នូវការធ្វើនគរូបនីយកម្មធុនថ្មី ដែលតម្កល់ទុក ប្រជាជនជាចម្បង ដើម្បីជំរុញដោយមានសណ្តាប់ធ្នាប់ នូវលំហូនិងការរួមរស់នៅ ជាមួយគ្នានៃប្រជាជនគ្រប់ជនជាតិ។ល៕

To Top