ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំង អស់រយៈពេល៧៥ឆ្នាំ ហេតុអ្វីបានជាចិនអាចផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយពិភពលោក?

“គម្រោងស្តីពីខ្សែក្រវាត់និងផ្លូវទាំងអស់ នាពេលបច្ចុប្បន្នសុទ្ធតែ នឹងគិតពិចារណាដល់និរន្តរភាព និងប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងហិរញ្ញវត្ថុបៃតង ។” ក្នុងវេទិកាពាណិជ្ជកម្មនិងវិនិយោគស្តីពី “ខ្សែក្រវាត់និងផ្លូវ” ឆ្នាំ២០២៤ ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Peter Burnett ប្រធានប្រតិបត្តិនៃសមាគមពាណិជ្ជកម្ម អង់គ្លេសនិងចិនបានថ្លែងដូចខាងលើនេះ ។ ភ្ញៀវកិត្តិយសរបស់ប្រទេសនានានាំគ្នាថ្លែងថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មានប្រភពនៅប្រទេសចិន ដែលផ្តល់ផលប្រយោជន៍ និងឱកាសដល់ពិភពលោក ។

ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ រយៈពេល៧៥ឆ្នាំនេះ ជាសក្សីនៃអច្ឆរិយនៃការអភិវឌ្ឍ យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ចិន ហើយក៏ជាសក្សីនៃការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ រវាងចិននិងពិភពលោកផងដែរ ។ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ កំណើនជាមធ្យមក្នុងមួយឆ្នាំនៃ សេដ្ឋកិច្ចចិនគឺ៨,៩ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើន ជាមធ្យមចំនួន៣ភាគរយនៃសេដ្ឋកិច្ចពិភពលោក យ៉ាងច្រើនក្នុងពេលដំណាលគ្នា ។

ជាពិសេសគឺក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ អត្រារួមចំណែកជាមធ្យមរបស់ចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគឺលើសពី ៣០ភាគរយ ។ ចិនក៏បានដោះស្រាយបញ្ហាក្រីក្រ ដាច់ខាតជាប្រវត្តិសាស្ត្រនិងកសាងបានសង្គមដែល ប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយផងដែរ ។ បើតាមស្តង់ដារនៃធនាគារពិភពលោក ចាប់ពីអនុវត្តគោលនយោបាយកំណេទម្រង់ និងបើកទូលាយមក ចំនួនប្រជាជនចិនដែលត្រូវបាន កាត់បន្ថយភាពក្រីក្រមានចំនួនលើសពី ៧០ភាគរយ នៃចំនួនប្រជាជនដែលត្រូវបានកាត់បន្ថយភាពក្រីក្រ នៅទូទាំងពិភពលោកក្នុងពេលដំណាលគ្នា ដែលពន្លឿនដំណើរកាត់បន្ថយភាពក្រីក្រ ទូទាំងពិភពលោកយ៉ាងខ្លាំង ។

ឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងអស់រយៈពេល៧៥ឆ្នាំ ហេតុអ្វីបានជាចិនអាចផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ជាមួយពិភពលោក? ពីព្រោះ ជានិច្ចកាលចិនតែងតែដាក់ខ្លួន ក្នុងចរន្តអភិវឌ្ឍន៍នៃមនុស្សជាតិ ដែលធ្វើអន្តរកម្មដ៏ល្អប្រសើរ និងទទួលការអភិវឌ្ឍរួមជាមួយពិភពលោក ដើម្បីជំរុញប្រព័ន្ធអភិបាលកិច្ចសកលរីកចម្រើន ទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។

ចិនសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួន តាមរយៈកំណែទម្រង់និងការបើកទូលាយ ព្រមពេលជាមួយគ្នានេះក៏បានជំរុញ វិបុលភាពនិងស្ថិរភាពរបស់ពិភពលោក តាមរយៈការអភិវឌ្ឍរបស់ខ្លួនដែរ ដែលក្លាយជាម៉ាស៊ីនលំនឹង និងប្រភពកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចសកល ។ ក្នុងនោះ ទីផ្សារ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ការច្នៃប្រឌិតថ្មី និងការវិនិយោគជាពាក្យគន្លឹះសំខាន់សម្រាប់ស្វែងយល់ពី “កាលានុវត្តភាពចិន” ។

ទីផ្សារជាធនធានដែលកម្រមានបំផុត ។ ចិនដែលជាទីផ្សារមានទ្រង់ទ្រាយធំធេងនេះ បានទាក់ទាញសហគ្រាសបរទេសកាន់តែច្រើនឡើងៗ ទៅវិនិយោគនិងធ្វើអាជីវកម្ម ។ ជាពិសេសគឺក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ចិនបានអនុវត្តយុទ្ធសាស្ត្រពង្រីក តម្រូវការផ្ទៃក្នុងយ៉ាងស៊ីជម្រៅ តួនាទីជា “ក្បាលម៉ាស៊ីនដ៏សំខាន់” ដែលធ្វើឱ្យការប្រើប្រាស់ជំរុញកំណើន សេដ្ឋកិច្ចមានភាពកាន់តែលេចធ្លោ ។ នៅឆ្នាំ២០២៣ សហគ្រាសទុនបរទេសដែល ប្រទេសចិនបង្កើតថ្មីមានចំនួន៥៣៧៦៦ ដែលកើនឡើង៣៩,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងមានតម្លៃ ១,១៣ទ្រីលានយាន់ប្រាក់ចិន ដែលមានទ្រង់ទ្រាយកាន់ លំដាប់ថ្នាក់ទីពីរលើទូទាំងពិភពលោក ។ ព្រមពេលជាមួយគ្នានេះ ការវិនិយោគរបស់ចិននៅបរទេស បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។

នៅឆ្នាំ២០២៣ ទំហំវិនិយោគផ្ទាល់របស់ចិន នៅបរទេសមានតម្លៃ ១សែន៧ម៉ឺន៧ពាន់២៩០លានដុល្លារអាមេរិក ត្រូវជា១១,៤ភាគរយ នៃទូទាំងពិភពលោក ដែលឈរនៅលំដាប់៣លេខខាងមុខ លើពិភពលោកក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា ហើយមានចំណែកទីផ្សារលើសពី១០ភាគរយ លើទូទាំងពិភពលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ។
បើមើលពីចក្ខុវិស័យកាន់តែទូលំទូលាយ ចិននិងពិភពលោកផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏បានបង្ហាញនៅត្រង់ការចូលរួម អភិបាលកិច្ចសកលយ៉ាងស៊ីជម្រៅ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយផងដែរ ។

ការអភិវឌ្ឍរបស់ចិនគឺអាចឃ្លាតពីពិភពលោកទេ ហើយការអភិវឌ្ឍរបស់ពិភពលោក ក៏មិនអាចឃ្លាតពីចិនដែរ ។ ហេតុផលដ៏សាមញ្ញនេះត្រូវបាន បញ្ជាក់ដោយប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំរួចហើយ ហើយក៏នឹងបន្តទទួលបាន ការបញ្ជាក់នៅពេលអនាគតដែរ ។ ប្រទេសចិនដែលពង្រីកការបើកទូលាយជាបន្តបន្ទាប់ កំពុងមានបម្រែបម្រួលថ្មីគ្រប់ពេលវេលា ដែលសុទ្ធតែបាននាំមកនូវ កាលានុវត្តភាពថ្មីដល់ពិភពលោក ៕

To Top