ព័ត៌មានអន្តរជាតិ

អាមេរិកបើកការវាយប្រហារ លើទឹកដីយេមែន ដោយសារតែក្រុម​ Houthi នៅតែបន្តរារាំងផ្លូវនាវាចរណ៍ នៅសមុទ្រក្រហម

RT News
" "

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ rt នាវានិងយន្តហោះចម្បាំង របស់បញ្ជាការកណ្តាលអាមេរិក នៅតំបន់អាហ្វ្រិកបានទម្លាក់គ្រាប់ បែកលើទីតាំងជាច្រើនកន្លែង នៅក្នុងផ្នែកដែលគ្រប់គ្រងដោយពួក Houthi នៃប្រទេសយេមែន រួមទាំងរដ្ឋធានីសាណា និងកំពង់ផែ Hodeidah ផងដែរ។

គួរឲ្យដឹងដែរថាក្រុម Houthis គឺជាក្រុម Shia ដែលរៀបចំខ្លួនជារដ្ឋាភិបាលយេមែន និងជាអ្នកគ្រប់គ្រងនៅភាគ ពាយព្យនៃប្រទេស។ ពួកគេបានរារាំង ការដឹកជញ្ជូនរបស់អ៊ីស្រាអែល និងលោកខាងលិចនៅក្នុងសមុទ្រ ក្រហមអស់រយៈពេលជិតមួយឆ្នាំ មកហើយដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សា។

" "

យោងតាមយោធាអាមេរិក ការវាយប្រហារបានកំណត់គោលដៅក្រុម Houthi ចំនួន១៥លើកនៅរសៀលថ្ងៃសុក្រ ដោយបន្តបន្ទាប់ពីការវាយ លុកសមត្ថភាពយោធា ក្នុងគោលបំណង ការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងធ្វើឱ្យដែនទឹកអន្តរជាតិ មានសុវត្ថិភាព និងសុវត្ថិភាពជាងមុន សម្រាប់សហរដ្ឋអាមេរិក សម្ព័ន្ធ និងព្រមទាំងនាវាជំនួញផងដែរ ។

" "

នៅមុនពេលដែលបានចេញសេចក្តីថ្លែងការណ៍ ផ្លូវការពីបញ្ជាការកណ្តាល អាមេរិកនៅតំបន់អាហ្វ្រិក CENTCOM មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ បានប្រាប់ក្រុមអ្នកកាសែតថា ការវាយប្រហារបានកើតឡើងប្រឆាំងនឹងប្រព័ន្ធអាវុធ មូលដ្ឋាន និងឧបករណ៍ផ្សេងទៀតដែលស្ថិតនៅទីតាំងចំនួនប្រាំ។

ដោយឡែកបើយោង តាមប្រព័ន្ធផ្សព្វផ្សាយយេមែន មានការវាយប្រហារ ចំនួន៧លើកនៅព្រលានយន្តហោះ Hodeidah និងមូលដ្ឋានយោធានៅ Katheib ហើយ ការផ្ទុះ២ដងត្រូវបានគេរាយការណ៍ នៅក្នុងខេត្ត Dhamar និងបីនៅក្នុងខេត្ត Bayda ភាគអាគ្នេយ៍នៃទីក្រុងសាណាចំណែកឯការ​វាយ​ប្រហារ​ចំនួន៤​ទៀត​ បាន​កំណត់​គោល​ដៅ​រដ្ឋធានី​នៃប្រទេសយេមែនតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top